CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ជាក់ស្តែង ប៉ូលីស អាមេរិក បាញ់សម្លាប់ ជនជាតិស្បែកខ្មៅ ទៀតហើយ

ព័ត៌មានអន្តរជាតិ ៖ ក្រុមត្រួតពិនិត្យប៉ូលីសឯករាជ្យ ពីទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក បានចេញផ្សាយវីដេអូ បង្ហាញច្បាស់ជាក់ស្តែង វិនាទីតាមប្រមាញ់ សម្លាប់ ជំទង់ជនជាតិស្បែកខ្មៅ ម្នាក់ដែលគ្មានកាំភ្លើងនៅនឹងដៃ ។ 



ឃ្លីបវីដេអូ បង្ហាញច្បាស់ជាក់ស្តែង មន្រ្តីប៉ូលីសបានធ្វើការបាញ់ប្រហារទៅលើ រថយន្តជំទង់ជន ជាតិស្បែកខ្មៅដែលមានឈ្មោះ  Paul O'Neal វ័យ​ ១៨ឆ្នាំ មុននឹងដេញតាមប្រមាញ់រូបគេ ដោយ ថ្មើរជើង ។ ខ្សែអាថ៍វីដេអូ ត្រូវបានគេលើកឡើងអោយដឹងថា គួរអោយតក់ស្លុត និងរន្ធត់ជាខ្លាំង។ 



សេចក្តីរាយការណ៍បញ្ជាក់អោយដឹងថា ច្បាប់ថ្មី គឺតម្រូវអោយមន្រ្តីប៉ូលីសក្រុង Chicago ត្រូវតែ បង្ហាញអោយច្បាស់ឃ្លីបវីដេអូ ពាក់ព័ន្ធនឹងការបាញ់សម្លាប់របស់ខ្លួននោះ ក្នុងរយៈពេល ៦០ថ្ងៃ។ ច្បាប់ថ្មីពាក់ព័ន្ធនឹងការកំណត់ចេញផ្សាយវីដេអូមួយនេះ គឺជាផ្នែកមួយនៃកំណែទម្រង់ផ្លូវច្បាប់ថ្មី ដែលត្រូវបានអនុម័តឡើង បន្ទាប់ពីមន្រ្តីប៉ូលីសអាមេរិក បាញ់ប្រហារសម្លាប់ ជំទង់វ័យ ១៧ ឆ្នាំ​ម្នាក់ដែលមានឈ្មោះថា Laquan McDonald កាលពីអំឡុងខែ តុលា ឆ្នាំ ២០១៤ ។ វីដេអូ ស្តីពីការ បាញ់ប្រហារជំទង់ McDonald ត្រូវបានចេញផ្សាយកាលពីអំឡុងខែ វិច្ឆិកា ដែលនាំមកនូវការផ្ទុះ ការតវ៉ា ទាមទារបញ្ឈប់ការងារ ឬដកតំណែងស្នងការប៉ូលីស ។ ករណីស្លាប់ ជនរងគ្រោះ ដែល ជាជនជាតិស្បែកខ្មៅ ទាំងពីរនាក់ ទាំង McDonald និង O'Neal នោះ ត្រូវបានគេមើលអោយ ឃើញថា ជាការវាយប្រហារគ្រោះថ្នាក់មួយ ពាក់ព័ន្ធនឹងការសម្លាប់ជនជាតិស្បែកខ្មៅ អាមេរិក- អាហ្វ្រិក ដែលប្រធានបទនេះកំពុងតែជាប្រធានបទក្តៅ ក្នុងការដេញដោលមតិ  ពាក់ព័ន្ធនឹងការ ប្រើកម្លាំងរហូតដល់ស្លាប់បាត់បង់ជីវិត ។ 

មន្រ្តីប៉ូលីសក្នុងស្រុក គូសបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ O'Neal គឺជាឧក្រិដ្ឋជនមួយរូបដែលបាន លួចរថយន្តកាលពីថ្ងៃទី ២៨ កក្កដា ដែលជាហេតុនាំអោយប៉ូលីសតាមប្រមាញ់ រហូតឈានទៅ ដល់ការបាញ់សម្លាប់តែម្តង ។ ការបាញ់ប្រហារបានចាប់ផ្តើមកើតមានឡើង នៅពេលដែលជន សង្ស័យ O'Neal បើករថយន្តបុកនឹងឡានប៉ូលីស ពេលដែលគេព្យាយាមរត់គេចខ្លួន ។ 

តាមរយៈឃ្លីបវីដេអូ បង្ហាញច្បាស់ជាស្តែង ប៉ូលីសបាញ់ជនសង្ស័យអោយរបួសខ្នង មុននឹងឈាន ទៅដល់ការបាញ់សម្លាប់រូបគេ ប៉ុន្តែវិនាទីនៃការបាញ់សម្លាប់ពុំត្រូវបានបង្ហាញនោះទេ ដោយ យោងតាមហេតុផលបញ្ជាក់អោយដឹងថា វិនាទីនោះ កាម៉េរ៉ា មិនដំណើរការ ៕






ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: US China Hong Kong Pentagon Int news Hot news