CamNews

តារា 

តុលាការសម្រចកាត់ទោស Ko Young Wook ឲ្យជាប់គុក៥ឆ្នាំ

យោងតាមប្រភពព័ត៌មានពី គេហទំព័រមួយបានឲ្យដឹងថា លោក Ko Young Wook ត្រូវតុលាការ
សម្រេច ឲ្យជាប់គុតរយៈពេល ៥ឆ្នាំពីបទរំលោភបំពាន ផ្លូវភេទទៅលើអនិតិជន។

តុលាការបានប្រាប់ថា “ក្នុងដំណើរការនៃការស៊ើបអង្កេត មួយរយៈនេះឃើញថា Ko Young Wook
បានបង្ខំរំលោភទៅលើអនិតិជន។

មិនតែប៉ុណ្ណោះលោកថែមទាំងបាន ប្រើភាពល្បីល្បាញរបស់លោក ទៅប្រព្រឹត្តិបទឧក្រិដ្ឋ ហើយ
ទំលាក់កំហុស ទៅលើជនរងគ្រោះទៀតផង”។

តុលាការបាននិយាយបន្តទៀតថា “ជនជាប់ចោទរូបនេះ ធ្លាប់បានរំលោភអនិតិអាយុ ១៣ ឆ្នាំ ដល់
ទៅ២ដង ហើយក្មេងស្រីអាយុ១៩ ឆ្នាំទៀតផង បើនិយាយសរុបចាប់ពីឆ្នាំ ២០១០ ដល់ ២០១២
លោក Ko Young Wook ប្រព្រឹត្តិបទល្មើសរំលាភដល់ទៅ ៥ដងឯណោះ”៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Ko Young Wook entertainment korean star