CamNews

ព័ត៌មានជាតិ 

ជីវីតមនុស្ស ៥ នាក់ត្រូវឆក់យកទៅ យ៉ាងស្រស់ៗ!!

មនុស្ស ៥ នាក់ បានបាត់បង់ជីវីត និងម្នាក់ទៀតរងរបួសដោយសាររន្ទះនៅក្នុងខេត្តបួនផ្សេងៗពីគ្នានៅក្នុងសប្តាហ៍នេះ ខណៈផ្ទះជាច្រើនត្រូវបានរងផលប៉ះពាល់ដោយព្យុះភ្លៀងផងដែរ ។

យោងតាមរបាយការណ៍របស់នគរបាលជាតិបានឲ្យដឹងថា បុរស ៤ នាក់ និងក្មេងស្រីអាយុ ៤ ឆ្នាំម្នាក់ ត្រូវបានស្លាប់ដោយសារតែរន្ទះបាញ់នៅក្នុងខេត្តព្រៃវែង កោះកុង ខេត្តបាត់ដំបង និងខេត្តក្រចេះ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ កន្លងទៅនេះ ។

ប្រភពដដែលបន្តថា លោក ដួង សារ៉ាត់ អាយុ ៥០ ឆ្នាំ បានស្លាប់បាត់បង់ជីវីត កាលពីថ្ងៃពុធ ពេលល្ងាច នៅក្នុងខេត្តព្រៃវែង ស្រុកព្រៃឈរ ខណៈពេលដែលគាត់ដើរទៅវាលស្រែប្រហែល ៨០០ ម៉ែត្រពីផ្ទះរបស់គាត់ ដើម្បីដឹកគោត្រលប់មកផ្ទះវិញ ក្រោយមកក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ចំនែកឯករណីមួយទៀតបានកើតឡើងនៅក្នុងខេត្តកោះកុង កាលពីថ្ងៃពុធ ដែលបានឆក់យកជីវីតឪពុកកូន នៅផ្ទះរបស់ពួកគេតែម្តង ខណៈពេលដែលពួកគេព្យាយាមត្រង់ទឹកភ្លៀង ។ 

ជនរងគ្រោះម្នាក់ជាឪពុកមានឈ្មោះថា ទន់ ភាព អាយុ ៤៧ ឆ្នាំ និងកូនប្រុសឈ្មោះ ទន់ សុភស្ត័ អាយុ ១៦ ឆ្នាំ បានស្លាប់ក្នុងពេលតែមួយ ជាមួយគ្នា ហើយពេលនេះប៉ូលីសបានបញ្ចូនទៅក្រុមគ្រួសារសព ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ។ 

នៅក្នុងខេត្តបាត់ដំបង កាលពីថ្ងៃអង្គារ ពេលល្ងាច ឈ្មោះ ពៅ ហឹម អាយុ ៣២ ឆ្នាំ ក៏ត្រូវរន្ទះបាញ់នៅឯចំការរបស់គាត់​ ។ 

ជាមួយនិងករណីមួយផ្សេងទៀតនៅខេត្តក្រចេះ រន្ទះបានឆក់យកជីវីតក្មេងស្រីអាយុ​ ៤ ឆ្នាំ និងធ្វើឲ្យម្តាយរបស់នាងរងរបួស កាលពីយប់ថ្ងៃអង្គារ ខណៈពេលដែលកំពុងតែមើលទូរទស្សន៍នៅក្នុងផ្ទះរបស់ពួកគេ ។ 

អ្នកស្រី ឈឿន សី អាយុ ២៩ ឆ្នាំដែលម្តាយរបស់ជនរងគ្រោះ បាននិយាយថា ពួកគេកំពុងតែមើលទូរទស្សន៍នៅក្នុងផ្ទះរបស់ពួកគេ ខណៈពេលដែលកំពុងតែមានភ្លៀងធ្លាក់ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news