CamNews

កីឡាអន្តរជាតិ 

បែកធ្លាយ ក្រុមបាល់ទាត់ ជម្រើសជាតិ អ៊ីរ៉ង់ ផ្នែកនារី មានលាយបុរសដល់ទៅ ៨នាក់

ព័ត៌មានកីឡា៖ ក្រុមកីឡាបាល់ទាត់ផ្នែកនារី របស់ក្រុមជម្រើសជាតិ អ៊ីរ៉ង់ គឺត្រូវបានគេរាយការណ៍យ៉ាងជាក់ច្បាស់ណាស់ថា មានលាយបុរសចូលរួមដល់ទៅ ៨ នាក់​ ខណៈដែលអ្នកទាំងនោះ កំពុងតែ​ស្ថិតក្នុងការរង់ចាំ ដើម្បីធ្វើវះកាត់ប្ដូរភេទ។ 

សមាគមកីឡាបាល់ទាត់ជម្រើសជាតិ អ៊ីរ៉ង់ បានត្រូវទទួលរងការចោទប្រកាន់ជាខ្លាំង ពីបទខុសបច្ចេក​ទេស​ក្រមសីលធម៌ ដោយអនុញ្ញាតឲ្យ បុរសចូលរួម ប្រកួតជាមួយ ក្រុមស្ដ្រី ។ 

លោក Mojtabi Sharifi ដែលជាមន្រ្ដីមា្នក់ មានទំនាក់ទំនងស្និតជាមួយមន្ដ្រីសមាគមកីឡាបាល់ទាត់ បានថ្លែងប្រាប់អ្នកសារព័ត៌មាន​ថា មានបេក្ខភាព បុរសដល់ទៅ ៨ នាក់ដែល កំពុងតែចូលរួមប្រកួត ជាមួយក្រុមបាល់ទាត់ នារី ដោយអ្នកទាំងនោះ គឺមិនទាន់បានធ្វើការវះកាត់ ប្ដូរភេទនៅឡើយទេ ។ 

របាយការណ៍ផ្សេងទៀត ក៏បន្ថែមថា មន្ដ្រីអាជ្ញាធរជនជាតិ អ៊ីរ៉ង់ ជាច្រើននាក់បានចាត់វិធានការទប់ស្កាត់​មានធ្វើតេស្ដ ពិនិត្យ ភេទមុនពេលចូលរួមប្រកួត ក្នុងក្រុមជម្រើសជាតិ​ អ៊ីរ៉ង់ ហើយនឹងដឹកនាំក្រុមត្រូវប្រកួត នៅថ្ងៃពុធនេះ ។ ឈ្មោះកីឡាករដែល ជាបុរស គឺមិនត្រូវបាន បង្ហាញបញ្ជាក់ នោះទេ។

ឯកសណ្ឋានក្រុមបាល់ទាត់នារី របស់ក្រុមជម្រើសជាតិ​ អ៊ីរ៉ង់ មានកន្សែងគ្របក្បាល ដែលមានធ្លាក់ជាយ​មកក្រោមវែង នឹងថែមទាំង ស្លៀកខោធ្លាក់គូថ​ សំយ៉ាក ។ 

កាលពីឆ្នាំ ២០១៤ សមាគមន៍រៀបចំព្រឹត្ដិការណ៍បាល់ទាត់ បង្ហាញលទ្ធផលនៃការត្រួតពិនិត្យ ថាមានបុរសដល់ទៅ ៤នាក់មិនទាន់បាន ធ្វើការវះកាត់ប្ដូរភេទ ហើយ អ្នកដទៃឯទៀត នៅមិនទាន់ជាសះស្បើយ ពីមុខរបួស ព្យាបាលនៅឡើយទេ​។ កាលពីឆ្នាំ ២០១០ ក៏មានអត្រាកើតឡើងយ៉ាងដូច្នេះដែរ ចំពោះកីឡការិនីចាំទី ដែលជាបុរស។ 

ក្នុងអត្ថបទការសែត​មួយ បានចុះផ្សាយថា ករណីវះកាត់ប្ដូរភេទគឺជាអំពើស្របច្បាប់ ក្នុងប្រទេស​អ៊ីរ៉ង់​ដែលជាប្រទេសមានច្បាប់តឹងរឹងបំផុត លើក្រមសីលធម៌ផ្នែកផ្លូវភេទ ដែលកន្លងមកមានការហាមប្រាមមិនឲ្យ រួមភេទដូចគ្នា និង មិនអោយ រួមភេទមុនពេលរៀបការ ។ 

បាល់ទាត់គឺជាវិស័យកីឡា ដែលទទួលការពេញនិយមខ្លាំងរបស់ ស្ដ្រីជនជាតិ អ៊ឺរ៉ង់ បើទោះបីជាច្បាប់សាសនា ហាមមិនឲ្យពួកគេចូលរួមទស្សនាក្នុងទីលានកីឡរដ្ឋានដោយមានការប្រកួត ក្រុមប្រុសៗក៏ដោយ ។ ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ីរ៉ង់ ជាប់ចំណាត់ថ្នាកលេខរៀងទី ៥៩ ទូទាំងពិភពលោក នឹងជាប់លេខរៀងទី ១៣ ទូទាំងអាស៊ី។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sports.ndtv


Tags: Social News Cambodia PP