CamNews

សំណើច 

សំណើច រឿង៖ ខ្ញុំ ជាមនុស្ស មិនធម្មតា! ហេ! ហេ!

ថ្ងៃមួយ ​មាន​បុរស​ប្រមឹកម្នាក់ ​គាត់​បាន​ប្រើ​ប្អូនប្រុស ​របស់​គាត់ ​ឱ្យទៅ​ទិញ​ស្រា តែមិន
​បាន​ឱ្យ ​លុយ​ សំរាប់ទិញស្រា ដោយសារតែ គាត់អត់មានលុយ តែចង់ផឹកស្រា។


ប្អូន​៖ បើអត់​លុយផង ​ធ្វើ​ម៉េច​ទិញ​ស្រាបាន​?
​បុរស​ប្រមឹក​៖ យកលុយ​ទៅ​ ទិញ​ស្រា ​អ្នកណា​ក៏   ​អាច​ធ្វើ​បាន​ដែរ ប៉ុន្តែ  ​បើ​អត់​លុយ
​ទិញ​ស្រា​បាន អាហ្នឹង! ​ទើប​គេ​ហៅថា ​មនុស្ស​ មិនធម្មតា​។

ដោយឮសំដី ​បែបនេះ​! ប្អូន​គាត់​ ក៏​ដើរ​ចេញ​ ទៅ​បាត់​មួយ​សន្ទុះ ហើយ​ក៏​កាន់​ដប​  ទទេ
មួយ​មកវិញ​!
បុរស​ប្រមឹក​៖ យីអានេះ! អ្ហែង!​ ឱ្យ​អញ​ផឹក​អី​ហា! បើ​មាន​តែ ​ដប​ទទេ​ អញ្ចឹង​!
ប្អូន​៖ អា​ផឹកស្រា​ក្នុង​ដប ​មាន​ស្រា អ្នកណា​ក៏ ​អាច​ផឹក​បានដែរ តែបើ​  ផឹកស្រា​ក្នុង​ដប​
ដែល​គ្មាន​ស្រា​បាន អាហ្នឹង ​ទើប​គេ​ហៅថា​ មនុស្ស​មិនធម្មតា​៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke