ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ Wales គឺលោក Chris Coleman បានអួតសរសើរកីឡាករ Gareth Bale ដែលជាកីឡាករក្រុមជម្រើសជាតិរបស់ខ្លួន ក្រោយពីមើលឃើញពីសមត្ថភាពប្រកួតចុងក្រោយជួយឲ្យ ក្រុម Real Madrid ផ្ដួលក្រុម Levante ត្រឹមពិន្ទុ ២ ទល់នឹង ០ ។
លោក Chris Coleman បានប្រកាស់ប្រាប់ដល់អ្នកសារព័ត៌មានក្ដែងៗថា Gareth Bale គឺជាកីឡាករដែលមានសមត្ថភាពឆ្នើម ចូលប្រឡូកក្នុងសង្គមកីឡាករខ្លាំង នៅ Real Madrid ហើយគាត់បានស្វែងរកពិន្ទុ ២ គ្រាប់ជួយ Real Madrid យកឈ្នះ Levante បានដោយងាយស្រួល ។ ប៉ុន្ដែទន្ទឹមនឹងការមើលឃើញពីភាពល្អឥតខ្ចោះនេះផងដែរ Gareth Bale ក៏មានបញ្ហារកាំរកូស កើតឡើងផងដែរ កាលពីបរាជ័យ ៣ ប្រកួត នាដើមឆ្នាំ ២០១៥ ។ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែសង្ឃឹមថា Gareth Bale នៅតែជាកីឡាករដ៏ឆ្នើមបំផុត សម្រាប់ក្រុមជម្រើសជាតិ ។
គូសបញ្ជាក់ផងដែរថា Gareth Bale កាលពីមួយរយៈការប្រកួតចាញ់ បីដង កីឡាករ ព្រមទាំង Ronaldo បានទទួលរងការរិះគន់យ៉ាងខ្លាំងពីប្រិយមិត្ដគាំទ្រ ហើយមួយរយៈប្រកួតចុងក្រោយ ប៉ះជាមួយ Levante ក៏កើតមានភាពមិនពេញចិត្ដ ជាមួយមិត្ដភក្ដិរួមក្រុមផងដែរខណៈដែលកីឡាករ បានបង្កើតគ្រាប់បាល់ ១ គ្រាប់ដំបូង ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball