ការសុំមិត្តស្រី រៀបការ គឺវាមិនមែន ចេះតែងាយស្រួល នោះទេ ហើយមានក៏ មានឱកាស បាក់មុខ ផងដែរ ដោយសារ ចំលើយថា ទេពីនាង ។ តែប្រសិនបើ ការរៀបចំ បានល្អ ហើយមានតារា ល្បីឈ្មោះ ម្នាក់ ជាអ្នក ជួយជ្រោមជ្រែង ទៀតនោះ វាមិនងាយ និងបរាជ័យ ឡើយ ។

កាលពីថ្ងៃទី ១៥ ធ្នូ កន្លងទៅនេះ Justin Timberlake បានដឹកនាំ ក្រុមរបស់ខ្លួន ទៅសំដែង Concert The 20/20 Experience របស់ខ្លួន នៅឯទីក្រុង Louisville ប្រទេស អាមេរិច ។ បន្ទាប់ពី ច្រៀងបទ That Girl ចប់ Justin Timberlake បានជួយបុរស ម្នាក់ឈ្មោះ Josh Clemons សុំមិត្តស្រី នាង Kim Martin ដើម្បីរៀបការ នៅលើ ឆាកតន្ត្រី របស់គាត ផ្ទាល់តែម្តង ។ ជាក់ស្តែងណាស់ លទ្ធផលគឺ នាងយល់ព្រម រៀបការជាមួយ និងមិត្តប្រុស របស់នាង ។ ចូលរួម ទស្សនាវីដេអូ នៅខាងក្រោម នេះ ទាំងអស់គ្នា ៕
ដោយ ៖ លីលី
ប្រភព ៖ smackjuice