បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេលកន្លង
ទៅនេះ បានបញ្ជាក់អោយដឹងថា មានហេតុការណ៍មិនគួរអោយជឿមួយបានកើតឡើងនៅ
ឯក្រុង Foshan ខេត្ត Guangdong ប្រទេសចិន ពោលគឺ មានបុរសចម្លែកម្នាក់ បានស្ទុះ
មកកកេរមុខរបស់ស្រ្តីម្នាក់ផ្សេងទៀតនៅតាមទីសាធារណៈ។
លើសពីនេះទៅទៀត ក្រោយពីភ្នាក់ងារសារព័ត៌មាន Guangdong TV News បានធ្វើកិច្ចសម្ភាស
ន៍ ជាមួយនឹងស្រ្តីដែលជាជនរងគ្រោះ មាននាមត្រកូល Pan បានអោយដឹងថា ដំបូងនាងត្រូវ
បានបុរសមិនស្គាល់អត្តសញ្ញាណ ស្ទុះមករុញផ្ទប់ទៅនឹងកែងផ្លូវ ហើយគេក៏បានចាប់ផ្តើមកកេរ
មុខរបស់ខ្ញុំតែម្តង។
ស្រ្តីដែលជាជនរងគ្រោះ មាននាមត្រកូល Pan
ទន្ទឹមនឹងការកើតមានឡើងនូវករណីមួយនេះ ក្រុមភ្នាក់ងារមានសមត្ថកិច្ចប្រចាំតំបន់ ក៏បានចុះ
ធ្វើអន្តរគមន៍ភ្លាមៗ ដោយបានចាប់ខ្លួនបុរស បង្កហេតុរូបនោះនៅនឹងកន្លែង ។ ជា្របកាន់តែ
ច្បាស់ ទស្សនាវីដេអូខាងក្រោមនេះ បន្តិចទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ Happens