CamNews

តារា 

Cristiano Ronaldo នឹងផ្ដល់ការជួបផ្ទាល់ កុមារាម្នាក់កំព្រាឪពុកម្ដាយ ក្រោយពីភាវរកម្ម បំផ្ទុះគ្រាប់បែក

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Cristiano Ronaldo គ្រោងនឹងផ្ដល់ការជួបកុមារាកំព្រាម្នាក់ជនជាតិ លីបង់ ក្រោយពីឪពុកម្ដាយបានត្រូវគេធ្វើអត្ដឃាតដោយបំផ្ទុះគ្រាប់បែក ក្នុងទីក្រុង ទីក្រុងប៉ីរ៉ូត។ 

កុមារាដ៏តូចគួរឲ្យអាណិតម្នាក់ឈ្មោះថា Haidar ត្រូវបានគេជួយសង្រ្គោះទាន់ នៅក្នុងមន្ទីពេទ្យមួយនៅទីក្រុង ប៉ីរ៉ូត ក្រោយពីមានបំផ្ទុះគ្រាប់​បែកយ៉ាងខ្លាំងក្លា ក្រោមការធ្វើឡើងពីសំណាក់សេនាស្ម័គស្លាប់កាលពីសប្ដាហ៍មុន។​ ភាព​​សោកសៅ ក្រោយពីមានការបំផ្ទុះគ្រាប់បែក បានធ្វើឲ្យម្ដាយឪពុុក​ ដែលជាជម្រកនៃភាពកក់ក្ដៅកុមាម្នាក់នេះ ត្រូវបាត់បង់ជីវិត មិនត្រឹមតែប៉ុណ្ណោះទៀតសោត ប្រជាជនលីបង់ ជាង ២៨០០០ នាក់ទៀត ត្រូវរត់ភៀសខ្លួនចេញ ចោលផ្ទះសម្បែង យ៉ាងអាសូរចូលទៅកាន់តំបន់ Bourj el Barajneh ។ 

ស្ដ្រីអ្នករាយការណ៍ម្នាក់ឈ្មោះថា Rana Harbi មានការឈឺចាប់ នឹងអាណិតអាសូរកុមារាគ្មានទីពឹងម្នាក់នេះណាស់ ដោយព្យាយាមខិតខំប្រឹងប្រែង ធ្វើការទាក់ទងទៅកាន់ក្លឹប Real Madrid ស្មើរសុំនូវក្ដីអាណិត ពីក្លឹបដើម្បីឲ្យកុមារា​ម្នាក់នេះ បានជួបផ្ទាល់ជាមួយនឹង Idol របស់គេ គឺកីឡាករ Cristiano Ronaldo ។ ហើយក្រោយមកទៀត ក្លឹប​ Real Madrid ក៏បានឆ្លើយតបមកកាន់នាងវិញថា ក្លឹប នឹងរៀបចំពេលវេលា ដើម្បីឲ្យក្មេងប្រុសម្នាក់នោះ បាន​ជួប​ជា​មួយ កីឡាករផ្ទាល់។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Cristiano Ronaldo Real Madrid Haidar