CamNews

តារា 

ទឹម រដ្ឋា ត្រូវគេសង្ស័យថា មាន​ស្នេហា​ថ្មី​ជា​មួយ​ថៅ​កែ​ភោជនីយដ្ឋាន ខណៈ Zak Ky នៅ​ស្កាត់​ជួប​ម្ដង​ៗ

ភ្នំពេញ៖ មុននេះបន្តិច គេបានដឹងយ៉ាងច្បាស់ថា ទំនាក់ទំនងស្នេហា ដែលសាងឡើងរួមគ្នា អស់រយៈពេលជាងមួយឆ្នាំ រវាងតារាសម្តែង និងជាតារាម៉ូដែល ទឹម រដ្ឋា ជាមួយនឹងអតីតគូស្នេហ៍ចាស់ បុរសជនជាតិប៉ាគីស្ថាន គឺលោក Zak Ky បានប្រែរសជាតិ ទៅជាល្វីងជូរចត់ បែកបាក់គ្នាវិញ ខណៈថ្មីៗនេះ ធ្លាយដំណឹងថា មានអ្នកទីបីចូលខ្លួនជ្រែកស្នេហ៍ របស់ពួកគេ។ ប៉ុន្តែអ្វីដែលមហាជនឹកស្មានមិនដល់នោះ គឺ Zak Ky នៅតែមិនដាច់អាល័យ និងលួចស្កាត់ជួប ទឹម រដ្ឋា ម្ដងៗទៀតផង។

កាលនោះ តារាសម្តែង ទឹម រដ្ឋា បានចេញមុខទទួលស្គាល់ ពីរឿងបែកបាក់ស្នេហ៍ ជាមួយ លោក Zak Ky ហើយនាងបានអះអាងថា ការផ្តាច់ទំនាក់ទំនងស្នេហារនេះ គឺដោយសារពួកគេទាំងពីរ មិនសូវមានពេលវេលា គ្រប់គ្រាន់សម្រាប់ឲ្យគ្នាទៅវិញទៅមក និងផ្ដើមចេញពីការប្រចណ្ឌ ពីសំណាក់ប្រុសស្នេហ៍របស់នាង។ ប៉ុន្តែផ្ទុយទៅវិញ ស្របពេលដែលព័ត៌មាននេះ ដឹងឮជាសាធារណៈ មិនទាន់បានប៉ុន្មានផង ស្រាប់តែធ្លាយដំណឹងថ្មីមកថា ពេលនេះតួឯកស្រីក្នុងរឿង «អាកុក អាច្រវ៉ា» កញ្ញា ទឹម រដ្ឋា កំពុងលួចបង្កាត់ភ្លើងស្នេហាថ្មី ជាមួយបុរសវ័យជាង៣០ឆ្នាំ ជាថៅកែភោជនីយដ្ឋានថ្មីមួយ យ៉ាងត្រជាក់ល្ហឹម។

បើតាមប្រភពពីមិត្តភក្តិ ជិតដិតជាមួយតារាសម្តែងស្រី និយមតែងខ្លួនបែបនារីអ៊ឺរ៉ុប កញ្ញា ទឹម រដ្ឋា បានទម្លាយឲ្យដឹងថា រាល់ថ្ងៃនេះនាងកំពុងតែមានទំនាក់ទំនងស្នេហាថ្មីមួយទៀត ជាមួយបុរសម្នាក់ដែលគេស្គាល់ថាជាថៅកែភោជនីយដ្ឋាន មួយកន្លែងនៅម្តុំវិមានឯករាជ្យ។ បុរសម្នាក់នេះបើតាមគេដឹងគឺធ្លាប់មានទំនាក់ទំនងមួយកញ្ញា ទឹម រដ្ឋា តាំងតែពីនាងទើបស្គាល់អតីតគូស្នេហ៍ចាស់ បានប្រហែល៣ឬ៤ខែមកម្លេះ។

ប្រភពខាងលើ បាននិយាយបន្ថែមថា កំដៅស្នេហ៍ថ្មីរវាង ទឹម រដ្ឋា និង បុរសសង្សាជាថៅកែភោជនីយដ្ឋាន លក់អាហារបែបបរទេសម្នាក់នោះ បច្ចុប្បន្នហាក់មានភាពផ្អែមល្ហែម និងគ្នាណាស់ប្រៀបដូចជា មនុស្សដែលទើបរៀបការថ្មោងថ្មីអ៊ីចឹង គ្រាន់តែថាឥឡូវនេះ កំពុងស្ថិតនៅក្នុងស្ថានភាព នៃការលាក់បាំង ពីក្រសែភ្នែកមហាជននៅឡើយ។

នៅរសៀល ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង ដើម្បីសុំការបកស្រាយ ពីសំណាក់សាម៉ីខ្លួន កញ្ញា ទឹម រដ្ឋា ដែរ ប៉ុន្តែលេខទូរស័ព្ទនាងត្រូវបានកាត់ផ្តាច់ការទាក់ទង។ យ៉ាងណាសង្ឃឹមថា ស្រីស្រស់ ទឹម រដ្ឋា និងចេញមុខស្រាយជុំវិញរឿងនេះ ដោយក្ដីរីករាយនៅពេលក្រោយ។
គួររំឭកថា ពីចំណងស្នេហ៍ចាស់ រវាង ទឹម រដ្ឋា ជាមួយលោក ហ្សាក់គី ដែលតែងបណ្ដើរគ្នាយ៉ាង បើកចំហគ្រាស្នេហ៍នៅផ្អែមល្ហែម ដែលនាងធ្លាប់បានអះអាងថា តែងទទួលបានក្ដីស្រឡាញ់ ពីបុរសសាច់ដុំធំនោះខ្លាំងណាស់។ ប៉ុន្តែស្នេហា ខុសសញ្ជាតិ រវាងតារាម៉ូដែល និងសម្ដែង ទឹម រដ្ឋា ជាមួយបុរសអ្នកជំនួញទ្រព្យស្ដុកសម្បូររោមមុខឈ្មោះ ហ្សាក់គី នោះ ក៏បានប្រែអស់ និស្ស័យភ្លាមៗ ក្រោមហេតុផល គ្មានពេលវេលាគ្រប់គ្រាន់ សម្រាប់គ្នា។

យ៉ាងណាមិញថ្មីៗនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបថា គេបានប្រទះឃើញ តារាម៉ូដែល កញ្ញា ទឹម រដ្ឋា និងលោក Zakky ស្កាត់ជួបគ្នាក្នុងហាងខារ៉ាអូខេមួយកន្លែង និងនាំគ្នាចេញទៅបានដោយមិនដឹងថា ទៅណា ហើយត្រូវបានគេសន្និដ្ឋានថា ជាសញ្ញាវិលរកម្ចាស់ស្នេហ៍ចាស់៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh