សេអ៊ូលៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បាននិយាយនាថ្ងៃចន្ទនេះថា រដ្ឋា
ភិបាលក្រុងសេអ៊ូល នឹងផ្តល់ជំនួយ និងស្វែងរកការធ្វើកិច្ចប្រតិបត្តិការ ជាមួយប្រទេសកូរ៉េខាងជើង
ប្រសិនបើប្រទេស កុម្មុយនីសមួយនេះ ជ្រើសរើសយកជម្រើសត្រឹមត្រូវ ក្នុងពេលដែលមានជម្លោះ
កើតមានឡើងនៅតាមបន្ទាត់ព្រំដែន កំពុងតែមានភាពតានតឹងខ្លាំង។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap News ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣នេះបានឲ្យដឹងថា
ហានិភ័យផ្នែកភូមិសាស្រ្តនយោបាយមានការកើនឡើង ខណៈដែលប្រទេស កូរ៉េខាងជើងបានបំពាក់
គ្រាប់មីស៊ីល ចម្ងាយកម្រិតមធ្យមរបស់ខ្លួន បន្ទាប់ពីអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មថ្មីទៅ
លើ រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដោយសារតែប្រទេសនេះ បានធ្វើការបាញ់សាកល្បងអាវុធរបស់ខ្លួន
កាលពីខែកុម្ភៈកន្លងទៅនេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល