CamNews

តារា 

ភ្ញាក់ផ្អើលពេល អ្នកគាំទ្របុរសម្នាក់ របស់ Taylor Swift ម្នាក់រត់ឡើងលើឆាក ទៅរកនាងយ៉ាងកំរោល (មានវីដេអូ)

កាលពីថ្ងៃទី ១ ខែកុម្ភះ កន្លងទៅ ថ្មីៗនេះ តារាចំរៀង Taylor Swift បានធ្វើការ សំដែង Concert មួយ នៃ RED Tour របស់នាងនៅ O2 Arena ទីក្រុង London ប្រទេសអង់គ្លេស ។ ក្នុងពេលសំដែង បទ We Are Never Ever Going Back Together មានការភ្ញាក់ផ្អើល មួយបានកើ់តឡើង នៅលើឆាក តន្ត្រីរបស់នាង ។

Male fan suddenly rushed onto the stage of Taylor Swift 2

ក្នុងពេលដែល នាងឡើងទៅលើ កាំជណ្តើរឆាក របស់នាង គេបានប្រទះឃើញ អ្នកគាំទ្រ ជាបុរស ម្នាក់បាន រត់ឡើង ទៅលើឆាក តាមពីក្រោយនាង យ៉ាងកំរោល ។ តែសំណាងល្អ បុរសម្នាក់នោះ មិនបានប៉ពាល់ នាងឡើយ ។ បុរសនោះ គ្រាន់តែ ទៅហុចសំបុត្រ មួយសន្លឹក អោយនាងប៉ុណ្ណោះ ចំណែក Taylor Swift ងាកមកទទួល ហើយញញឹមយ៉ាងស្រស់ ។ មិនបានប៉ុន្មាន សន្តិសុខក៏ ចេញ មកចាប់ បុរសម្នាក់នោះ អោយចុះទៅ ក្រោមឆាកវិញ ការសំដែង ក៏បន្តទៅទៀត ។ ទស្សនាវីដេអូ នៅខាងក្រោម ៕

Male fan suddenly rushed on stage 3 of Taylor Swift

Male fan suddenly rushed Taylor Swift's stage 4

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ youtube 


Tags: star taylor swift singer england o2 arena fan