ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន អ្នកនាង ចន ច័ន្ទលក្ខិណា បានលួចរៀបចំកម្មវិធី ជប់លៀង ខួបកំណើតឲ្យគូស្នេហ៍ ដែលជាបុរសពោះម៉ាយ លោក ហេង ឡុង ស្ងាត់ៗ ដែលធ្វើឲ្យម្ចាស់ខួបកំណើត មានការភ្ញាក់ផ្អើល ដោយមិននឹកស្មានថា សង្សារបណ្តូលចិត្តរៀបចំ ឲ្យលោកបែប នេះឡើយ ។
នៅរាត្រីយប់មិញនេះ គេឃើញមានវត្តមាន អ្នកសិល្បៈប្រុសស្រី ជាច្រើន បានបង្ហាញវត្តមាន ចូលរួមកម្មវិធីខួបកំណើត របស់គូស្នេហ៍ អ្នកនាង ចន ច័ន្ទលក្ខិណា ដោយអ្នកនាងបានលួចលាក់ រៀបចំកម្មវិធីខួបកំណើត ដោយស្ងាត់ៗ ជាមួយ មិត្តសិល្បៈ ក្នុងបំណងចង់ធ្វើឲ្យម្ចាស់ចិត្ត ដែលជាគូស្នេហ៍មាន ការភ្ញាក់ផ្អើល ដូចដែលគូស្នេហ៍នាងធ្លាប់ធ្វើ ឲ្យនាង នាពេលកន្លងមក ។
នៅក្នុងពិធីខួបកំណើតនោះ គេសង្កេតឃើញថា គូស្នេហ៍វ័យជ្រេមួយគូនេះ ហាក់មានភាពផ្អែមល្ហែម ជាមួយគ្នា ខ្លាំងណាស់ មិនចាញ់គូស្នេហ៍ដទៃឡើយ បើទោះជាពួកនាងហាក់មានវ័យជ្រេ បន្តិចក្ដី។ ចង់ដឹងថា ក្នុងកម្មវិធី ជប់លៀងខួបកំណើតនោះ មានភាពសប្បាយរីករាយយ៉ាងណា ទស្សនាជាមួយ ទំព័រកំសាន្តយើងខ្ញុំ ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល