CamNews

តារា 

គ្រាន់តែ​រឿងកែ​បបូរមាត់ ថន លក្ខិណា ត្រូវ​មហាជន​រិះគន់​ថា​ជាតារា​ពូកែ​ភូតកុហក

ភ្នំពេញ៖ កាលពីពេលកន្លងទៅ មហាជនទូទាំងប្រទេស បានលាន់មាត់គ្រប់ៗគ្នាថា មើលពិធី
ការិនីប្រចាំស្ថានីយ ទូរទស្សន៍ស៊ីធីអិន ថន លក្ខិណា លែងចង់ស្គាល់ ព្រោះតែទម្រង់ បបូរមាត់
របស់នាង ខុសប្លែកពីសព្វមួយដង ជាហេតុធ្វើឲ្យគេសង្ស័យថា នាងបានធ្វើការវះកាត់ កែបបូរ
មាត់ ដើម្បីឲ្យតូចស្តើង មើលទៅស្រស់ស្អាត ដូចតារាមួយ ចំនួនផ្សេងទៀត ។ ខណៈមហាជន
ទូទៅ និយាយតៗគ្នា ថាពិធីការិនីក្នុងកម្មវិធី "សុខគា លក្ខិណា ប៊ីអាយជី" បានកែបបូរមាត់ឲ្យតូច
ពេលនោះគេហទំព័រ LookingTODAY បានចុះផ្សាយថា "ថន លក្ខិណា ទស្សនិកជនសង្ស័យថា
កែបបូរមាត់ " ។

បន្ទាប់ពី LookingTODAY បានចុះផ្សាយ ដោយដាក់ ចំណងជើងថា"ថន លក្ខិណា ទស្សនិកជន
សង្ស័យថា កែរបបូរមាត់ " ត្រូវបានពិធីការិនី រាងខ្ពស់រូបនេះ ហាក់ក្តៅឆួលអូល ណែនពេញឱរា
ព្រោះតែនាងគិតថា ព័ត៌មាននោះ ពុំមែនជាការពិតទេ ។ ភ្លាមៗនោះ តារាសម្តែងមាត់ធំកែ មក
ជាតូច ថន លក្ខិណា បានចេញមុខ បកស្រាយភ្លាមៗ ខណៈអ្នកយក ព័ត៌មានគេហទំព័រ Looking
TODAY ចុះទៅផ្តិតយករូបភាព ក្នុងកម្មវិធីថត MTV នៅក្នុងផលិតកម្មហង្សមាស ហើយគាប់ជួន
ជួបនាង ក្នុងកម្មវិធីនោះដែរ។ ថន លក្ខិណា គ្រាន់តែឃើញមុខអ្នកកាសែតភ្លាម នាងបានចេញ
មុខមកអះអាង ប្រាប់អ្នកយកព័ត៌មាន LookingTODAY ថា នាងមិនបានកែកុន រូបសម្បត្តិបន្តិច
ណាឡើយ ពោលគឺ បបូរមាត់ធំក្រាស់ របស់នាងក៏មិនបានកែកុន ឲ្យមកជាតូចស្តើងនោះទេ គឺ
នៅជាធម្មតា ។

គេនៅចាំបានថា ស្រីស្រស់ ថន លក្ខិណា បាននិយាយរៀបរាប់ប្រាប់ ទាំងទប់អារម្មណ៍ខឹងឆួល
ថា "បងមើលយ៉ាងម៉េច ថាខ្ញុំកែមុខកែមាត់...! តាមពិតទៅមុខមាត់ខ្ញុំ គឺនៅតែដដែលហ្នឹង...មិន
បានកែដូចដែល គេបាននិយាយនោះទេ ប៉ុន្តែគ្រាន់តែមួយរយៈ នេះខ្ញុំស្គមស្រកគីឡូ ហើយមើល
ក៏ឃើញអ៊ីចឹងទៅ " ។

ប៉ុន្តែនៅពេលនេះ មហាជនហាក់បានស្ងប់អារម្មណ៍ និងអស់មន្ទិលសង្ស័យទៅលើ ស្រីស្រស់
ថន លក្ខិណា បន្ទាប់ពីទស្សនិកជន បានឃើញនាងចេញ មុខសារភាពពិតប្រាកដ ប្រាប់បណ្តាញ
សារព័ត៌មានក្នុងស្រុកថា នាងពិតជាបានកែបបូរមាត់មែន ។ បន្ទាប់ពីការចេញមុខ ប្រាប់ការពិត
បែបនេះរួចមក ពិធីការិនីស្រស់ សម្ផស្សឆើតឆាយ ថន លក្ខិណា ត្រូវបានមហាជន និងអ្នកសារ
ព័ត៌មានជាច្រើន និយាយរិះគន់ ថា កញ្ញា ថន លក្ខិណា គឺជាមនុស្សពូកែភូតភរកុហក មិនចេះ
ទទួលស្គាល់ការពិត គ្រាន់តែកែបបូរមាត់ប៉ុនហ្នឹង ចាំបាច់កុហកមហាជនដែរ ?

ផ្ទុយទៅវិញ ប្រសិនបើការ លាក់លៀមបិទបាំងរបស់ ថន លក្ខិណា តាំងពីដើមមក ត្រូវបានបិទ
ជិតឈឹងនោះ ពិតប្រាកដណាស់ថា ស្រីស្រស់ ថន លក្ខិណា ប្រហែលជាមិនមាន ពាក្យគេនិ-
យាយនិន្ទា នាងថាជាមនុស្ស ពូកែកុហកនោះទេ ។ លើសពីនេះទៅទៀត ការនិយាយបែប ភូត
ភរដូចតារាល្បី ថន លក្ខិណា នេះ ត្រូវបានមហាជនទូទៅ នៅខាងសង្គមក្រៅសិល្បៈ ជាពិសេស
អ្នកនិមយ គាំទ្រទស្សនាកម្មវិធីរបស់នាង ធ្វើការរិះគន់ខ្លាំងថា នាងធ្វើបែបនេះ មិនល្អនោះទេ
ព្រោះនាងជាអ្នកសិល្បៈ មហាជនគាំទ្រ និងក៏ជាមនុស្ស របស់មហាជន ចុះហេតុអ្វីបានជា នាង
ភូតមហាជន យ៉ាងដូច្នេះ ?

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: thorn leakhena entertainment khmer star