CamNews

កីឡាអន្តរជាតិ 

Juventus តាមប្រមាញ់កីឡាករ Chelsea ៣ រូប ខណៈ បរាជ័យ ២ មានសង្ឃឹមមួយ

ព័ត៌មានកីឡា៖ ក្រុមជើងខ្លាំងប្រចាំទឹកដី អ៊ីតាលី ឈ្មោះថា Juventus បានបន្ដមហិច្ឆិតា តាមប្រជែងដណ្ដើម​យកទីផ្សារកីឡាករក្រុម Chelsea ជិតបានសម្រេចម្នាក់ហើយ ខណៈពីរនាក់ទៀតត្រូវបរាជ័យទាំងស្រុង។ 

មួយរយៈកន្លងមក ក្រុម Juventus បានចាប់ចិត្ដ នឹងកីឡាករបីរូបប្រចាំក្រុម Chelsea គឺ  Oscar, Mohamed Salah និង Willian Borges ប៉ុន្ដែលទ្ធផលដែលបានសម្រេច គឺបានតែកីឡាករ Willian Borges តែប៉ុណ្ណោះដែលមានសង្ឃឹម។ ​ប្រភពព័ត៌មានបានបន្ដទៀតថា ខ្សែស្លាបវ័យ ២២ ឆ្នាំឈ្មោះ Willian Borges រូបនេះទើបតែប្ដូរចូល Chelsea កាល​ពីឆ្នាំ ២០១៣ ចេញពីក្រុម Anzhi Makhachkala FC របស់ប្រទេសរុស្ស៊ី ក្នុងតម្លៃខ្លួន តែ៣២ លានផោន​ប៉ុណ្ណោះ ហើយចូលលេងទើបតែបាន ៦១ ដងនឹងអាចរកគ្រាប់បាល់បាន ៦ គ្រាប់ ។ Chelsea បានយល់​ព្រមចូលខ្លួនពិភាក្សា​ចរចារលើតម្លៃទីផ្សារកីឡាករម្នាក់នេះ ខណៈដែលឆ្លៀតឱកាស ក្រុមនឹងបន្ដជជែកគ្នា អំពី​ទីផ្សារ Paul Pogba ផងដែរ។ 

គោបំណង Chelsea ដែលយល់ព្រមចូលខ្លួន ពិភាក្សាទីផ្សារកីឡាករ Willian Borges ជាមួយ ស្ដេចសេះបង្កង់ Juventus ពីព្រោះក្រុមយល់ថា អាចនឹងមានឱកាសកាន់តែចូលគៀក សើបសួរដំណឹងកីឡាករ ​Paul Pogba ផងដែរ ខណៈដែលកីឡាករម្នាក់នេះកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងទីផ្សារនៅពេលនេះ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar


Tags: Sport News Chelsea Jose Mourinho