CamNews

តារា 

សុខ ពិសី នៅតែទទួល បាន​សន្ទុះ​គាំ​ទ្រ​ច្រើន ពេល​ឡើង​លើ​ឆាក​តន្រ្តី​ម្តងៗ បើទោះរិះគន់ កែមុខមាត់

ភ្នំពេញ៖ តារាចម្រៀងសំឡេងស្រទន់ មានឈ្មោះល្បីលេចធ្លោខ្លាំង ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បើទោះជាមួយរយៈពេល ចុងក្រោយនេះ នាងបានពើបប្រទះ នឹងព័ត៌មាន នៃការរិះគន់ពីសំណាក់ ទស្សនិកជនមួយចំនួនតូចក៏ដោយ តែសម្រាប់សន្ទុះ នៃការគាំទ្រ របស់នាង នៅតែមានច្រើន ពុំមានការប្រែប្រួល ឬបាក់ស្រុតតាមអំណាចនៃសំឡេងរិះគន់នោះឡើយ ជាពិសេសពេលឡើងសម្ដែង ក្នុងកម្មវិធី Concert ម្តងៗ ។

តារាចម្រៀងម្ចាស់បទ «ផ្តើមពី Fan» កញ្ញា សុខ ពិសី គឺជាតារាមួយដួង ដែលមានទឹកដមសំនៀងពីរោះរណ្តំចិត្ត ដែលមានយុវវ័យគាំទ្រច្រើន មិនចាញ់តារាចម្រៀងល្បីៗ ប្រចាំផលិតកម្មផ្សេងឡើយ ។ ជាក់ស្តែង នៅពេលដែលនាងឡើងឆាកម្តងៗ គឺទទួលបានការសាទរគាំទ្រ សំឡេងស្រែកហ៊ោកញ្ច្រៀវ លាន់ឮស្ទើរតែបែកឆាក ទៅហើយ ។ លើសពីនេះនៅពេលដែល នាងច្រៀងចប់ម្តងៗ តែងតែទទួលបានកាដូ បាច់ផ្កា និងថតរូបជាមួយអ្នកគាំទ្រមិនតិចនោះទេ ។

បើទោះជាថ្មីៗនេះ តារាស្រី កញ្ញា សុខ ពិសី បានទទួលរងការរិះគន់តិចតួច ពីទស្សនិកជនក៏ដោយ តែសម្រាប់ការគាំទ្ររបស់មហាជន មិត្តៗយុវវ័យ ចំពោះនាង នៅតែមានសន្ទុះច្រើនដដែល ឲ្យតែអ្នកគាំទ្រដឹងថា នាងត្រូវឡើង Concert នៅប៉ុស្តិ៍ណា កន្លែងណាម្តងៗ គឺមាន Fan នាងជាច្រើន តម្រង់ជួរ ទៅចាំនាង ដើម្បីបង្ហាញពីទំហំចិត្តស្រឡាញ់ តារាក្នុងដួងចិត្តរបស់ពួកគេ និងបណ្តែតអារម្មណ៍សប្បាយរីករាយ ជាមួយបទចម្រៀងពីរោះៗ របស់តារាស្រីរូបនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh