CamNews

ព័ត៌មានអន្តរជាតិ 

ថៃនឹងដាក់ផែនទី សំអាង ទៅកាន់ ICJ នៅថ្ងៃទី ២៦ ខែ មេសា

បាងកក៖ រដ្ឋមន្រ្តីការបរទេសថៃ អះអាងថា ផែនទីសំអាង ដែលនឹងត្រូវដាក់ទៅកាន់តុលាការ
ឡាអេ ឆ្លងកាត់ការអនុម័តគណៈរដ្ឋមន្រ្តីថៃ រូចរាល់ ហើយ។

យោងតាមគេហទំព័រ INNរបស់ថៃ នៅថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា
លោក ស៊ូរ៉ាពង្ស តូវិចាកឆៃគុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសថៃ បាន
ថ្លែងថា ការដាក់ផែនទីសំអាង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅថ្ងៃទី ២៦ ខែ មេសា
ខាងមុខនេះ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តរូចរាល់ ដោយមិនការកែតម្រូវ ឬ ដាក់បន្ថែមនូវ ឯក
សារផ្សេងៗ ទន្ទឹមគ្នា នឹងរដ្ឋាភិបាលថៃ មានភាពជឿជាក់ លើការ បកស្រាយផ្ទាល់មាត់នៅ ICJ
របស់ក្រុមអ្នកច្បាប់ថៃ ព្រមទាំងទទួលយក នូវការបញ្ចេញមតិគ្រប់មជ្ឈដ្ឋាន។

លោក ស៊ូរ៉ាពង្ស បានថ្លែងទៀតថា ករណីភាគីថៃ នឹងត្រូវចូលរួមកិច្ចប្រជុំ គណៈកម្មាធិការបេតិក
ភ័ណ្ឌពិភពលោក UNESCO នាអំឡុងខែ កក្កដា ខាងមុខនេះ ដែលភាគីកម្ពុជាជាម្ចាស់ផ្ទះ នោះ
មិនធ្វើឲ្យប៉ះពាល់ដល់ការវិនិច្ឆ័យ របស់តុលាការ ICJ ព្រោះ សំណុំរឿង នេះមិន ពាក់ព័ន្ធ គ្នានោះ
ទេ។

លើសពីនេះ រដ្ឋាភិបាលថៃ បានបដិសេធ ចំពោះការដកខ្លូនមិនចូលរួមកិច្ចប្រជុំ UNESCO ជា
មួយភាគីកម្ពុជា ព្រោះកន្លងទៅ ភាគីថៃ បាន ចូលរូមកិច្ចប្រជុំខាងលើនេះ រហូតដល់ មក បើទោះ
បីជា មេធាវីកម្ពុជា ធ្លាប់បានលើកឡើងនូវករណី ភាគីថៃជំទាស់ការ ចុះបញ្ចីប្រាសាទព្រះវិហារ
ជាសម្បតិ្តបេតិកភ័ណ្ឌពិភពលោក នៅក្នុងអង្គសវនាការ តុលាការ ICJ កាលពីកន្លងទៅយ៉ាង
ណាក៏ដោយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ