CamNews

សំណើច 

សំណើច រឿង៖ ស៊ុបពពែ!

ពូ​សុខ​បាន​ទៅ​ញ៉ាំ​អាហារ ជាមួយ​ពួក​ថៅកែ​មានៗ​មួយ​ក្រុម នៅ​លើ​តុ​នោះ​គេ​ដាក់​ស៊ុប​ពពែ​
មួយ​ឆ្នាំង ដោយ​គិត​ថា​ស៊ុប​ពពែ​ជា​របស់​ថ្លែ    ហើយ​ប៉ូវ ពូ​សុខ​គិតតែ​ពី​កាយ​ញ៉ា​ត់ៗ ដោយ​
គ្មាន​មើល​មុខ​ អ្នក​ណា​ឬ​និយាយ​ជាមួយ​អ្នក​ណា ម្នាក់​ឡើយ។

នៅ​ពេល​នោះ​មាន​ថៅកែ​ម្នាក់ បាន​និយាយ​ទៅ​កាន់​ពូ​សុខ​ថា​"ឃើញ​លោក​ញ៉ាំ​បែប​នេះ ធ្វើ
​អោយ​ខ្ញុំ​គិត​ថា​ប្រហែលជា​ម៉ែ​របស់​ពពែ​នេះធ្លាប់​ជល់​លោក​ហើយ​មើលទៅទើប​លោក​សង
សឹក​វា​បែប​នេះ  ​"ពូ​សុខ​តប​វិញ​ប្រាវ​"  ខ្ញុំ​ឃើញ​ពួក​លោក​មើល ទៅ​ដូច​ជា​មិន​ដាច់​ចិត្ត​ញ៉ាំ​វា​
បែប​នេះ ធ្វើ​អោយ​ខ្ញុំ​គិត​ថា ប្រហែលជា​ម៉ែ​របស់​ពពែ​នេះ ធ្លាប់​អោយ​លោក​បៅ​ហើយ​មើល
ទៅ ទើប​ពួក​លោក​មិន​ដាច់​ចិត្ត​ញ៉ាំ​វា​បែប​នេះ មែន​ទេ?"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke