ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មាន ទទួលបាន ពីវិមាន ក្រឹមឡាំង បានចេញផ្សាយ ឲ្យដឹងថា ប្រធានា ធិបតី រុស្ស៊ី វ្លាឌី មៀ ពូទីន និង ប្រធានាធិបតី អាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានធ្វើការ ពិភាក្សាគ្នា តាមទូរស័ព្ទ ស្តីពីវិបត្តិ របស់អ៊ុយក្រែន និង ទៅលើគម្រោង សន្ដិភាព របស់លោក ប្រធានាធិបតី អ៊ុយ ក្រែន ផេត្រូ ផរ៉ូហ្សេនកូ ផងដែរ។
ទីភ្នាក់ងារសារ ព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤ ឲ្យដឹងថា លោក ពូ ទីន បាន បញ្ជាក់ថា ការបញ្ឈប់អំពើហិង្សា និងការចាប់ផ្តើមនូវការចរចាដោយផ្ទាល់រវាងភាគីជម្លោះ នោះពិត ជាមាន សារៈ សំខាន់ បំផុត ចំពោះបញ្ហានៅភាគអាគ្នេយ៍ អ៊ុយក្រែន ឲ្យឈាន ទៅរកភាព ធម្មតា វិញ។ លោកបានលើកឡើង ពីសារៈសំខាន់នៃការដោះស្រាយ បញ្ហាមនុស្ស ធម៌ឲ្យបាន ភ្លាម ៗ រួមបញ្ចូលទាំងការ ផ្ដល់ជំនួយទៅដល់ប្រជាជនដែលទទួលរងគ្រោះ។
ប្រភពពីសេវាសារព័ត៌មាន ខាងលើនេះផងដែរបានឲ្យដឹងថា លោក ពូទីន និងលោក អូបាម៉ាក៏បាន បង្ហាញ ពីការព្រួយបារម្ភពី ស្ថានភាពតាន តឹងនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយលោក ពូទីនបានឈរលើ ការ គាំទ្ររបស់លោក ចំពោះការតស៊ូ របស់អ៊ីរ៉ាក់ ដើម្បីស្ដារឡើងវិញនូវសន្ដិភាព និងសន្ដិសុខ នៅ ក្នុង ប្រទេស។ ការសន្ទនានេះ ផងដែរ ក៏បាននិយាយអំពីស្ថានភាពនៅ ក្នុងប្រទេសស៊ីរី និង លុបបំ បាត់ អាវុធគីមីនៅក្នុង ប្រទេសនេះ ក៏ដូចជាកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ផងដែរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ