CamNews

កីឡាជាតិ 

៥សន្លឹកស្រស់ស្អាតពីពហុកីឡដ្ឋាន​មរតក​តេជោ ត្រៀម​សម្ពាធ​ដំណាក់កាល​ទី១ នាខែមេសា

(ភ្នំពេញ)៖ មុនបញ្ចប់គម្រោងសាងសង់ដំណាក់កាលទី១ និងសម្ពោធដាក់ឲ្យប្រើប្រាស់នូវទីលានមួយចំនួន នៃពហុកីឡដ្ឋានមរតកតេជោ នាដើមខែមេសាខាងមុខ ថ្ងៃនេះគេហទំព័រ KhmerTalking សូមបង្ហាញនូវរូបភាព ៥សន្លឹក ដែលបង្ហាញពីភាពស្រស់ស្អាតនៃពហុកីឡដ្ឋាន ត្រៀមទទួលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ដំណាក់កាលទី១ នៃពហុកីឡដ្ឋានដ៏ធំលើផ្ទៃប្រមាណ ៨៣ហិតា ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវនេះ នឹងបញ្ចប់ការសាងសង់នាចុងខែមិនាខាងមុខ ហើយពិធីសម្ពោធគ្រោងធ្វើនៅថ្ងៃទី០៤ ខែមេសានេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតផង ។

សមិទ្ធិផលគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់មុនគេ រួមមានមជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និងអគារស្នាក់នៅរបស់អត្តពលិក ។ ហើយជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏មានកម្មវិធីសំខាន់ចំនួន ២ចណុចផ្សេងទៀតដែរ ពោលគឺការរៀបចំពិធីបុកគ្រឹះសាងសង់ពហុកីឡដ្ឋានមរតកតេជោ ដំណាក់កាលទី២ ផ្ដោតលើកីឡដ្ឋានបាល់ទាត់ និងមួយទៀត គឺការទទួលទានអាហារជួបជុំជាមួយមហាគ្រួសារកីឡាកម្ពុជា ។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម ។

សូមទស្សនារូបភាព ៥សន្លឹក ដែលទទួលបានពីភ្នាក់ងារគេហទំព័រ KhmerTalking តែគ្រាន់ជារូបភាពមួយផ្នែកនៃពហុកីឡដ្ឋានមរតកតេជោប៉ុណ្ណោះ៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: social news