ស្ទើរតែមិនគួរអោយជឿ ៖ វិចិត្រករ នាង Jun Ahn ត្រូវបានរកអោយឃើញថា បានទទួលការពេញ និយម និងល្បីជាខ្លាំង និងគម្រោងចុងក្រោយបំផុតរបស់នាង នោះគឺ “ផ្តោតជាសំខាន់ទៅលើប្រអប់ ជើង ” នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានបរទេសប្លែក ដឹមីរ័រ។
បេក្ខភាព វិចិត្រករតែមួយគត់ តាមលុកលុយ ក្រុងសម័យទំនើបម្នាក់នេះ ត្រូវបានរកអោយឃើញ ថា ជាមួយនឹងគម្រោងចុងក្រោយរបស់នាង នាងបានដើរថតរូប ដោយអង្គុយសំយុងជើងចុះពី បណ្តាសំណង់អាគារខ្ពស់ៗ មកពីជុំវិញពិភពលោក រួមមានដូចជា អាគារខ្ពស់បំផុត នៅក្នុងក្រុង ញូវយ៉ក ច្រាំងថ្មចោទ ខ្ពស់បំផុត នៅជប៉ុន និង ស្ពានមានរយៈកំពស់ខ្ពស់ នៅ ប្រទេសក្រិកជាដើម
ទំព័រសារព័ត៌មាន Telegraph រាយការណ៍អោយដឹងថា ក្នុងរយៈពេល៦ ឆ្នាំចុងក្រោយនេះ នាងបាន នឹងកំពុងធ្វើការ ជាមួយនឹងគម្រោង ដើរថតរូបខ្លួនឯង ដោយនៅក្នុងនោះ នាងមានការពណ៌នា អោយដឹងថា ជាការសម្តែង ដ៏ពិសេសមួយ ពុំចាំបាច់ មានទស្សនិកជន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ