ព័ត៌មានកីឡា៖ ៩៩ ភាគរយនៃអ្នកគាំទ្ររបស់ Man United ជម្រុញឲ្យថ្នាក់ដឹកនាំ ក្រុមសម្រេចចិត្ដ ចេញកិច្ចកុងត្រាថ្មីដល់កីឡាករ David de Gea ដែលជាកីឡាករចាំទីដ៏ឆ្នើមរបស់ខ្លួន ច្រើនជាង ត្រៀមកញ្ចប់ថវិការសម្រាប់ Gareth Bale របស់ Rreal Madrid ។
យោងតាមប្រភពគេហទំព័រព័ត៌មានអន្ដរជាតិ Mirror បានបង្ហាញឲ្យដឹងថា ក្រុមអ្នកគាំទ្ររបស់ Man United រហូតដល់ទៅ ៩៩ ភាគរយ ពិតជាចង់បាន និង ឲ្យលោក Louis van Gaal ចេញនូវកិច្ចកុតត្រាថ្មីដល់កីឡាករ ចាំទីរបស់ខ្លួន ក្នុងរដូវកាលថ្មីនេះ ប្រសើជាងសម្រេចចិត្ដតាមដេញថ្លៃកីឡាករ Gareth Bale របស់ Real Madrid ដែលមានតម្លៃថ្លៃស្ទើតែកប់ពពក។
ប្រភពព័ត៌មានបានឲ្យដឹងថា ការធ្វើសំណួរចំលើយស្ទង់មតិរបស់អ្នកគាំទ្រទាំងអស់ បានបង្ហាញថា ទស្សនៈនៃការស្រលាញចូលចិត្ដចំពោះកីឡាករ David de Gea ពិតជាច្រើនរហូតមិនអាចកត់សំគាល់ច្បាស់ អាចនិយាយបានថា ប្រសិនបើ Man United ពិតជាត្រៀមលុយទិញកីឡាករ Gareth Bale មែននោះ ក្រុមគួរតែសម្រេចចេញកិច្ចកុងត្រាថ្មីសម្រាប់ David de Gea ប្រសើរ ជាង ពីព្រោះអ្នកចាំទីរូបនេះបានបង្ហាញស្នាដៃជាច្រើនការប្រកួតមកហើយ ជាពិសេស ថ្ងៃទទួលបានជោគជ័យលើ QPR ដោយពិន្ទុ ២ ទល់នឹង ០ រហូទដល់បញ្ចប់ការប្រកួត។
ថ្លែងពីសេចក្ដីអត្ថាធិប្បាយរបស់ ប្រិយមិត្ដម្នាក់ក្នុងចំនោម ប្រិយមិត្ដទាំងអស់ បានឲ្យដឹងថា Man United ត្រូវតែសម្រេចរក្សា David de Gea ឲ្យបានល្អសម្រាប់ថ្ងៃអនាគត បើទោះជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ក្រុមមិនអាចបោះបង់អ្នកចាំទីម្នាក់នេះបានឡើយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror