ភ្នំពេញ៖ តារាចម្រៀងស្រី វ័យ២៦ ឆ្នាំ ល្បីឈ្មោះគួរសម របស់ផលិតកម្ម ថោន កញ្ញា អេននី ហ្សាម កាលពីពេលថ្មីៗកន្លងមកនេះ មានព័ត៌មានដ៏រសើប លេចឮចេញមកថា នាងបានបង្កាត់ភ្លើងស្នេហ៍ ជាមួយ មនុស្សស្រីដូចគ្នា។ ប៉ុន្តែក្រោយពីទទួលបាន ដំណឹងនេះ កញ្ញា អេននី ហ្សាម បានចេញមុខបដិសេធថា ពុំមែនជារឿងពិត ដូចគេ និយាយនោះឡើយ។
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤នេះ តារា ចម្រៀងស្រីសម្តីផ្អែមកញ្ញា អេននី ហ្សាម បាននិយាយថា បន្ទាប់ពីបានឃើញ ដំណឹងនេះចុះផ្សាយ ពីដំបូងនាងមានអារម្មណ៍ខឹងខ្លាំងណាស់ ព្រោះរឿងនេះ វាបានធ្វើឱ្យប៉ះពាល់ ដល់កិត្តិសយ និង កេរ្តិ៍ឈ្មោះរបស់នាងយ៉ាងខ្លាំង។
កញ្ញា អេននី ហ្សាម បានបន្តថា "ពីដំបូងខ្ញុំខឹង ព្រោះអ្នកដែលនិយាយនោះ គឺចេះតែនិយាយ គ្មាន ដឹងការពិត បន្តិចសោះ ហើយមនុស្សស្រី ដែលធ្លាប់ដើរលេង ជាមួយខ្ញុំទាំងនោះ គឺជាមិត្តភក្តិ រួម ការងារ និង អ្នកដែលស្គាប់ រាប់អានគ្នាយូរមកហើយ។ នរណាទៅស្រីលាញ់ មនុស្សស្រីដូចគ្នា ទៅកើតនោះ ចំពោះខ្ញុំ ទៅមិនរួចទេ ..!"។
ស្រីស្រស់សាច់សខ្ចី ដូចបណ្តូលចេក កញ្ញា អេននី ហ្សាម បានឱ្យដឹងទៀតថា នេះគ្រាន់តែជាការ យល់ ច្រឡំប៉ុណ្ណោះ ។ ម្យ៉ាងមាត់មនុស្សយើង មិនអាចឃាត់គេ បាននោះទេ តែសុំ មុននឹង និយាយ ត្រូវដឹងឱ្យច្បាស់ ពីការពិតសិន ចាំបញ្ចេញទៅខាងក្រៅ។ អេននី ហ្សាម បានញ្ជាក់ជា ថ្មីថា "ខ្ញុំសូមធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ចំពោះរឿងស្រលាញ់ភេទដូចគ្នានេះ .."។
ដោយឡែកទាក់ទងនឹង អាជីពសិល្បៈបច្ចុប្បន្ននេះ ត្រូវបានតារាចម្រៀង កំពុងទទួលបាន ប្រជា ប្រិយភាព ច្រើនពីមហាជន កញ្ញា អេននី ហ្សាម ប្រាប់ឱ្យដឹងថា ចូលដល់រដូវនេះ នាងមិនសូវ ជារវល់ច្រើនទេ។ ចំណែកឯបទចម្រៀងក្នុងផលិតកម្ម ថោន ទើបនឹងចេញចំនួនពីរបទ ក្នុងVCD វ៉ុល៤០ ហើយ រាល់ថ្ងៃនេះ ក៏កំពុងត្រៀមថតបទថ្មី ផងដែរ។
គួររំឭកថា តារាចម្រៀងសាច់ស រាងតូចច្រឡឹង អេននី ហ្សាម មុននេះ ក៏ធ្លាប់បានទទួលរង នូវ ព័ត៌មាន ជុំវិញ រឿងស្នេហាក្រៅឆាក ជាមួយអ្នកសិល្បៈដូចគ្នា ប៉ុន្តែក្រោយមក ព័ត៌មាននេះ ត្រូវបាន ស្រីស្រស់ អេននី ហ្សាម ចេញមុខ បដិសេធ ថាមិនមែនជាព័ត៌មានពិត នោះទេ ៕



ផ្តល់សិទ្ធ ៖ ដើមអំពិល