ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានបរទេស អឺរ៉ូញូវ កាលពីពេលកន្លងទៅនេះចេញផ្សាយ អត្ថបទសារព័ត៌មាន អោយដឹងថា រដ្ឋាភិបាល កូរ៉េខាងជើង បានបាញ់ម៉ីស៊ីល ឈានចូលថ្ងៃទីពីរ ហើយ នេះបើតាមការអោយដឹង ពីរដ្ឋាភិបាល ក្រុង សេអ៊ូល ប្រទេស កូរ៉េខាងត្បូង ។
សេចក្តីរាយការណ៍បន្តអោយដឹងថា គ្រាប់ម៉ីស៊ីល ១៦ គ្រាប់ថ្ងៃដំបូង កាលពីថ្ងៃអាទិត្យ និងគ្រាប់ ម៉ីស៊ីល ៣០ ផ្សេងទៀត នៅថ្ងៃបន្ទាប់ ត្រូវបានរកអោយឃើញថា រដ្ឋាភិបាល ប្រទេស កុម្មុយនិស្ត មួយនេះ បាញ់បង្ហោះចូល ទៅក្នុងសមុទ្រ មានរយៈចម្ងាយខ្លី ដោយមានការបញ្ជាក់អះអាងថា ការ បាញ់លើកនេះ គ្រាន់តែជា លំហាត់ ទម្រង់ការ ជាប្រចាំតែប៉ុណ្ណោះ ។
ដោយឡែក រដ្ឋាភិបាល ក្រុងសេអ៊ូល បញ្ជាក់អោយដឹងថា ការបាញ់បង្ហោះ គ្រាប់ម៉ីស៊ីល របស់រដ្ឋា ភិបាល ក្រុង ព្យុងយ៉ាងលើកនេះ គឺជាសកម្មភាព ប្រឆាំងតវ៉ា ទៅនឹង លំហាត់សមយុទ្ធយោធាប្រ ចាំឆ្នាំ រវាង កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក។
យ៉ាងណាមិញ របាយការណ៍ បន្តអោយដឹងថា កូរ៉េខាងជើង ជាទូទៅ បានធ្វើការរិះគន់ លំហាត់ សមយុទ្ធយោធាខាងលើ ថាជា លំហាត់ហ្វឹកហ្វើន ត្រៀមធ្វើការវាយលុក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ