CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានា​ធិបតី​ហ្វី​លី​ពីន៖ សូម​មេត្តា​កុំ​ហៅ​ខ្ញុំ​ថា «ឯកឧត្តម», សូម​ហៅ​ត្រឹម​ថា «លោក» ធម្មតាៗ​បាន

​(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រាប់មន្ត្រីរដ្ឋាភិបាល របស់លោកទាំងអស់ មិនឲ្យហៅលោកថា «ឯកឧត្តម» ទៀតនោះទេ ហើយសូមប្រើពាក្យ​ត្រឹមតែ «លោក» ទៅគឺគ្រប់គ្រាន់ហើយ។ នេះបើតាមការចេញផ្សាយ​ ដោយ Channel News Asia នៅមុននេះបន្តិច នារសៀល​ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៦។

លោក Duterte ដែលមានវ័យ ៧១ឆ្នាំនោះបានបញ្ជាក់បន្ថែមទៀតថា លោកសុំត្រឹមត្រូវគេហៅ​ ធម្មតាៗថា «លោកប្រធានាធិបតី» នៅក្នុងការធ្វើទំនាក់ទំនង ផ្លូវការនានាទៅបានហើយ។ ប្រធានាធិបតីដំបូង​ដែលមកពី តំបន់ Mindanao រូបនេះ កំពុងតែព្យាយាម បង្ហាញឲ្យគ្រប់គ្នាឃើញ​រូបលោក ជាមេដឹកនាំ​ សកម្មបំផុតមួយទៅលើសង្គ្រាម ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មទូ​ទាំងប្រទេស ជាជាងខ្ជះខ្ជាយពេលវេលា នៅក្នុងវិមានប្រធានាធិបតី។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃឡើង​កាន់តំណែងជាផ្លូវការ ថ្ងៃទី៣០ ខែមិថុនានោះ លោក Duterte បានព្យាយាមបង្ហាញ ភាពសាមញ្ញក្នុងនាម ជាប្រធានាធិបតី ដោយមិនត្រូវការអ្នក​ហែរហមច្រើន និងការប្រើប្រាស់ថវិកា​ជាតិទៅលើការរៀបចំ ពិធីអធិកអធម៌ដូចដែល ប្រធានាធិបតីអណត្តិមុនៗធ្លាប់ធ្វើនោះឡើយ។ ប្រការនេះបានទើប​បានជាការបោះឆ្នោត កាលពីដើមសប្តាហ៍នេះ បានបង្ហាញថាប្រជាជន​​ហ្វីលីពីនជាង ៩០ភាគរយឯណោះ គាំទ្រការដឹកនាំ​របស់លោក៕

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US China Hong Kong Pentagon Int news Hot news