CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង ព្រមានមេដឹកនាំ កូរ៉េខាងត្បូង ក្នុងការប្រើពាក្យ សម្តីក្នុងជម្លោះ ឧបទ្វីបកូរ៉េ

ព្យុងយ៉ាង៖មេដឹកនាំកូរ៉េខាងជើង បានថ្លែងការព្រមាន ទៅកាន់មេដឹកកូរ៉េ ខាងត្បូង គួរមានការ
ប្រុងប្រយ័ត្ន ពាក្យសម្តី មុននឹងនិយាយអំពី រឿងជម្លោះក្នុងឧបទ្វីបកូរ៉េ។

យោងតាមសារព័ត៌មាន ស៊ីនហូ របស់ចិន នៅថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំ ២០១៣ នេះ
បានឲ្យដឹងថា លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកូរ៉េខាងជើង បានប្រកាសព្រមាន ទៅកាន់ លោក
ស្រី ផាកគីង ហេ ប្រធានាធិបតីកូរ៉េខាងត្បូង គូរតែប្រុងប្រយ័ត្នពាក្យសម្តី ក្នុងការនិយាយស្តី អំពី
បញ្ហជម្លោះរបស់រវាងកូរ៉េខាងជើង និង កូរ៉េខាងត្បូង ដែលតែងតែប្រើពាក្យ សម្តីមិនសមរម្យ ក្នុង
នាមជាមេដឹកនាំ ប្រទេសមួយ។

ក្រៅពីនេះ លោក គីម ជុងអ៊ុន បានថ្លែងថា កូរ៉េខាងជើង ត្រៀមធ្វើការគូសបញ្ជាក់ ទៅកាន់ ក្រុម
ប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ UNSC ឲ្យបានជ្រាបថា នៅខណៈនេះ ឧបទី្វបកូរ៉េ កំពុង
មានភាពប្រថុយ ប្រថានក្នុង ការធ្លាក់ចូលទៅកាន់សង្គ្រាម នុយក្លេអ៊ែរ ។លើសពីនេះ មេដឹកនាំ
កូរ៉េខាងជើង បានបញ្ជាក់ទៀតថា កូរ៉េខាងជើងបានត្រៀមខ្លូនជាស្រេចក្នុងការការពារអធិបតេយ្យ
របស់ខ្លួន ពីការប្រហារវាយប្រហារដោយគ្រាប់បែក B-52 របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ