(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានចុះបង្ក្រាប និងចាប់រថយន្តទំនើបម៉ាក Lexus 570 ឆ្នាំ២០១៤ អត់ពន្ធមួយគ្រឿង ដែលពាក់ស្លាក លេខខ្លែងក្លាយ ភ្នំពេញ 2AJ-2222។
ករណីបង្ក្រាបតាមដងផ្លូវនេះ ធ្វើឡើងនៅស្តុបបូកគោ ក្បែរស្ថានីយ៍ Caltex ក្នុងភូមិសាស្ត្រ ខណ្ឌចំការមន រាជធានីភ្នំពេញ។ មន្រ្តីសាខាគយ និងរដ្ឋារកររាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន ថាយុទ្ធនាការបង្ក្រាបនេះ បានជោគជ័យ ដោយមានកិច្ចសហការ របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញចូលរួមផងដែរ។
មន្រ្តីគយ បានលើកឡើងថា ដើម្បីឲ្យចំណូលជាតិកើន សូមម្ចាស់យានយន្ត ដែលពុំទាន់បង់ពន្ធ មេត្តាចូលមកបំពេញកាតព្វកិច្ច ពន្ធអាយរូសរាន់ ហើយការចូលមកបង់ពន្ធ ក្នុងពេលនេះ នឹងទទួលបានការពិន័យអនុគ្រោះ៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី