CamNews

តារា 

ឈិន ច័ន្ទសុធារី ទម្លាយការពិត នៅពីក្រោយខ្នង​របស់​តារាស្រីម្នាក់ ដែល​ចង់បាន​ប្តីនាង

(ភ្នំពេញ)៖ អតីតពិធីការិនីនិងជាតារាសម្តែងស្រីអ្នកនាង ឈិន ច័ន្ទសុធារី មួយរយៈពេលចុងក្រោ​យបន្ទាប់ពីផ្តល់កំណើតកូនភ្លោះចំនួន២ នាក់រួមផ្ទៃតែមួយ ក្រោមដំណាក់ឈាមរួមគ្នារវាងនាងជា​មួយស្វាមី ដែលជាតារាសម្តែងរូបសង្ហាលោក សុវណ្ណ មករា មកនោះឃើញថាជាប្រចាំតារាស្រីរូបនេះ តែងតែបង្ហាញពី វិបត្តិផ្លូវចិត្ត ជាបន្តបន្ទាប់រហូតមានពេលខ្លះ នាងប្រកាសចង់បញ្ចប់ជី​វិតខ្លួនឯងទៀតផងស្របពេលជាមួយគ្នា មានការសង្ស័យថាចំណងស្នេហា របស់នាងក៏ត្រូវបានប្រេះស្រាំផងនោះ។

ទោះបីជាយ៉ាងណាក៏ក្តីបើតាមការសង្កេតពីសំណាក់ទស្សនិកជនអ្នកគាំទ្រទៅលើខ្សែជីវិតសា​ងសុ​ភ័មង្គលស្នេហាជាប្តីប្រពន្ធរបស់តារាស្រីអ្នកនាង ឈិន ច័ន្ទសុធារី នឹងលោក សុវណ្ណ មករា ឃើញថាអំឡុងពេលកន្លះឆ្នាំចុងក្រោយនេះ ហាក់មានគម្លាយឆ្ងាយពីគ្នាខុសប្លែកគ្រាចាប់ផ្តើម ចំណងអាពាហ៍ពិពាហ៍ បានត្រឹមរយៈពេល២ឬ៣ខែដំបូងរហូតមានការលើកឡើងថាអ្នកទាំងពីរបានសម្រេចចិត្តបញ្ចប់ចំណងស្នេហ៍នេះហើយ។

ផ្ទុយពីការលើកឡើងខាងលើដែលកន្លងមកពុំត្រូវបានការបញ្ជាក់ឬទម្លាយឲ្យដឹងការពិតរបស់សាមីខ្លួនពួកគេទាំងពីរគឺអ្នកនាង ឈិន ច័ន្ទសុធារី និងលោក សុវណ្ណ មករា ដើម្បីស្រាយមន្ទិ​លនៃការប្រេះឆាស្នេហ៍នេះឡើយ។ប៉ុន្តែយ៉ាងណាមិញពេលនេះគ្រប់យ៉ាងត្រូវបានបញ្ចេញឲ្យដឹងខ្លះៗហើយខណៈដែលអ្នកនាង ឈិន ច័ន្ទសុធារី ដាច់ចិត្តទម្លាយឲ្យដឹងថា ស្នេហារបស់នា​ងសព្វថ្ងៃកំពុងមានភាគីទី៣ចូលជ្រាជ្រែកហើយម្នាក់នោះក៏ជាតារាសម្តែងស្រីវ័យក្មេងផងដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា Danich Chhin ដែលត្រូវបានគេស្គាល់​ជា​រ​បស់អ្នកនាង ឈិន ច័ន្ទសុធារីកាលពីថ្មីៗនេះបានបង្ហោះរូបភាព តារាស្រីម្នាក់នោះភ្ជាប់​ជាមួ​យ​​ការ​សរសេរថា បងប្អូនប្រិយមិត្តនិងអ្នកគាំទ្រនាងខ្ញុំ ទាំងអស់សូមជួយអោយយោបល់នាងខ្ញុំ ប​ន្តិចតើរូបប្អូនស្រីម្នាក់នេះ គាត់មានមុខមាត់ស្អាតទេ? សុភាព ស្លូត ញេញ ឬ ឆ្នាស់? ឈ្លើយ? ប្រហើន? ថ្លើមធំ? ឬគួរអោយស្រលាញ់? នេះជាជំហ៊ានទីមួយ។

បន្ថែមលើនេះតារាស្រីអ្នកន ឈិន ច័ន្ទសុធារី ក៏បានបញ្ជាក់ឆ្លើយតបនឹងការសួរនាំរបស់ទស្ស​និ​កជន​នៅ​លើបណ្តាញសង្គមយក្សមួយនេះថា ចាស ជាតួថ្មីហើយសម្តែងបានល្អ ពូកែស​ព​គ្រ​ប់ប្តីបងក៏ចាញ់ស្រីមួយនេះដែរ។មិនតែប៉ុណ្ណោះជាស្រីសម្រាប់តែ កំដអារម្មណ៍ប្រុសៗ អ្នកណាក៏ស្រួលជាមួយបានដែរ ប្រហែសមិនបានទេហើយគួឲ្យខ្លាច បងប្អូនបើមានបងប្រុសឬប្អូនប្រុស សូមប្រយ័ត្នស្រីរូបស្អាតតែមុខ ដើរហ៊ុចឲ្យតែប្រុសៗទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: chin chansotheary