ព័ត៌មានអន្តរជាតិ ៖ លោក ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាស ជាផ្លូវការ អោយដឹងថា រដ្ឋាភិបាល របស់លោក នឹងធ្វើការផ្លាស់ប្តូរ ស្តីពីយុទ្ធសាស្រ្តគោលនយោបាយបរទេស ខណៈលោកបានលើកឡើង យ៉ាងដូច្នេះ នៅឯ បណ្ឌិត សភាយោធា West Point ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក នេះបើតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អឺរ៉ូញូវ ។
លើសពីនេះ បេក្ខភាព ប្រធានាធិបតី រូបនេះ បន្តអោយដឹងថា លោកនឹងងាកក្រឡេកទៅមើល ជម្រើសដ៏ច្រើនផ្សេងទៀត ខណៈវា គឺជាការពណ៌នា នៃដំណើរផ្សេងព្រេង ផ្នែក យោធា “ military adventures” ស្របពេលដែល ផែនការ ជាមួយនឹងគម្រោង ទឹកប្រាក់ ជាង ៣,៦ លាន អឺរ៉ូន នឹងត្រូវ យកទៅប្រើប្រាស់ ដើម្បីធ្វើការប្រឆាំងទៅនឹង បណ្តាក្រុមឧទ្ទាម ក៏ដូចជា សកម្មប្រយុទ្ធ ។
លោក អូបាម៉ា បញ្ជាក់ថា ៖ ធនធានទាំងនេះ អាចបង្កជាលក្ខណៈ ងាយស្រួលដល់ពួកយើងក្នុងការ បត់បែនអោយទាន់ពេលវេលា និង ត្រូវតាម កាលៈទេសៈ ក៏ដូចជា អនុលោម ទៅតាមបណ្តាបេស កម្មអទិភាព អាចរួមមានដូចជា ៖ បង្វឹកកងកម្លាំងយោធា នៅក្នុងប្រទេស យ៉េមែន ដើម្បីធ្វើការប្រ ឆាំងទៅនឹងក្រុមឧទ្ទាម អាល់កៃដា ធ្វើការគាំទ្រ ដល់បណ្តាកងកម្លាំង ទាំងអស់ ដើម្បីរក្សា សុខសុវ ត្ថិភាព នៅឯ ប្រទេស សូម៉ាលី ក៏ដូចជា ធ្វើការជាមួយនឹង បណ្តាប្រទេស សម្ព័ន្ធ អឺរ៉ុប ដើម្បីបណ្តុះ បណ្តាលកងកម្លាំងសន្តិសុខ មានមុខងារ ទទួលបន្ទុក សន្តិសុខ និង ល្បាត នៅឯព្រំប្រទល់ដែន ប្រទេស លីប៊ី ជាដើម ។
គួររំឭកថា នៅក្នុងសន្និសិទ ធ្វើសេចក្តីថ្លែងការណ៍ និង សុន្ទរកថា លើកនេះ លោក អូបាម៉ា បញ្ជាក់ ក្តែងៗអោយដឹងថា លោកនឹងមិនមានភាពស្ទាក់ស្ទើរ ក្នុងការប្រើប្រាស់ កម្លាំងយោធា នោះទេ បើ សិនណា ពិតជាមានការគម្រាមគំហែង ដល់សហរដ្ឋអាមេរិកមែននោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ