ព័ត៌មានកីឡា៖ ក្រោយពីទើបតែទទួលបានជោគជ័យ លើកពានក្នុងទឹកដីខាងក្រៅ ប្រធានក្រុម Chelsea បែជាស្រណោះស្រណោកដល់ខ្លួនឯងទៅវិញ ក្រោយពីសប្បាយភ្លេច គិតថា ពេលនេះ គឺជាពេលវេលាចុងក្រោយរបស់កីឡាករ ក្នុងទឹកដី Chelsea ខណៈដែលជិតផុតកិច្ចកុងត្រា ។
John Terry ដែលជាកីឡាករលំដាប់ជួរមុខរបស់ក្រុម Chelsea បានទទួចប្រាប់ដល់អ្នកសារព័ត៌មានថា គាត់ពិតជាស្រលាញ់ទឹកដី Chelsea ហើយមានបំណងចង់រក្សាបានពេលវេលាត្រឹមតែ ២ ទៅ ៣ រដូវកាលបន្ដទៀតប៉ុណ្ណោះក្នុងក្រុមនេះ ហើយសម្រេចចិត្ដចូលនិវត្ដ។
John Terry រហូតមកទល់ពេលនេះ គឺមានវ័យ ៣៤ ឆ្នាំហើយ តែការលេងរបស់គាត់ មិនបានអន់ថយ ទៅតាមវ័យរបស់គាត់ទេ ។ ដោយហេតុ សម្រាប់ជ័យជំនះកាលពីម្សិលមិញ ដែលធ្វើឲ្យក្រុមលើកពាន មួយ យ៉ាងកិត្ដិយស ក៏មានគុណសម្បត្ដិកីឡាករ ជាអ្នកស្វែងរកគ្រាប់បាល់ ផងដែរ ។
គួរបន្ថែមទៀតថា ការព្រួយបារម្មណ៍របស់កីឡាករ គួរមានទំនោទៅរក ច្បាប់របស់ ក្រុម Chelsea ដែលមានលក្ខណៈប្លែក ព្រោះថា ទំនៀមទំលាប់នៅទីនោះ គឺ ក្រុមអាចផ្ដល់កិច្ចកុងត្រាថ្មីដល់កីឡាករទាំងអស់ដែលមានអាយុច្រើនជាង ៣០ គឺបានត្រឹមតែ ១២ ខែប៉ុណ្ណោះ ចំណែកឯ John Terry ជិតផុតកិច្ចកុងត្រាចាស់ដែល កីឡាករបានចុះ កាលពីមុន អាយុ ៣០ ឆ្នាំមកម្ល៉េះ ។ ដូច្នេះ ប្រសិនបើ កីឡាករចង់បន្ដរយៈពេលក្នុង ទឹកដីនោះទៀត គឺបានត្រឹមតែ ១២ ខែប៉ុណ្ណោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី