មិនបានប៉ុន្មានថ្ងៃក្រោយពីបានបញ្ជប់ការសំដែងនៅឯ The American Idol នាង
Jennifer Lopez ធ្វើអោយមានការភ្ញាក់ផ្អើលជាមួយនិងស្វាមីរបស់នាង Marc
Anthony ដោយសារការត្រូវគ្នាវិញនៅ Las Vegas ក្នុងកម្មវិធី The Chosen Live show.
Jennifer Lopez និង Marc Anthony
អ្នកត្រូវបានគេហៅឡើងកម្មវិធីកាលពីខែមុន ហើយបានប្រកាសថាបានបែកបាក់គ្នា។
Lopez និង Anthony បានធ្វើដំណើរទូទាំងអាមេរិកឡាទីន សំរាប់ការសំដែងលើកទី៥២
ជាមួយនិងអ្នកសម្តែងដទៃទៀតកាលពីថ្ងៃសៅរ៏។ Lopez និង Anthony បានបញ្ជប់ការ
សំដែងនៅឯសណ្ឋាគារនិងកាស៊ីណូ Mandalay ដោយធ្វើការដើរកាន់ដៃគ្នានៅលើ
ឆាកនិងមានឈុតឆាកអោបទៀតផង។ បន្ទាប់ពីសម្តែងរួច Lopez បានទៅលេង
Hyde Bellagio ដែលជាទីកន្លែងនាងបានថតបទថ្មី Goin'In និងបានធ្វើពិធីជប់លៀង
ជាមួយមិត្តប្រុសនាង Casper Smart ។
ដោយ ៖ ចាន់ណា
ប្រភព៖ usatoday