ម៉ូតូ KTM 250 XC-F ស៊េរីថ្មី ឆ្នាំ២០១៣ បានផ្លាស់ប្តូរនូវរូបរាងថ្មី ប្លែក ស្រស់ស្អាតជាងមុន
ខ្ពស់ ធន់ អាចបើកបរ បានគ្រប់ស្ថានភាពផ្លូវ។ ជាពិសេស សំរាប់អ្នកចូលចិត្តធ្វើដំណើរ
ផ្សងព្រេង ទៅផ្លូវឆ្ងាយ និង ឡើងភ្នំ។
ម៉ូតូ KTM 250 XC-F ថ្មីជាមួយនឹងចង្កៀងបំភ្លឺផ្លូវខាងមុខ ម៉ាស៊ីន និង មានបំពាក់ធុងទឹក
ត្រជាក់ សំរាប់ជួយឱ្យសម្រួលកុំឱ្យម៉ាស៊ីនក្តៅខ្លាំងពេលធ្វើដំណើរឆ្ងាយ។ ជាពិសេសម៉ូតូ
KTM 250 XC-F បានរចនាម៉ូដឡើង មានកំពស់ខ្ពស់ និង ទម្ងន់ស្រាលជាងមុន ទម្ងន់ម៉ូតូ
ទាំងមូល មានទម្ងន់ ១០៦គ.ក។ ម្យ៉ាងទៀត ម៉ូតូ KTM 250 XC-F អាចផ្ទុក សំាងបាន
៩,៥លីត្រ និង មានតំលៃ ៨,៤៩៩ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed