CamNews

ព័ត៌មានជាតិ 

ចូលរួមសោកស្តាយ!! លោក ស៊ាន ប៉េងសែ ទទួលមរណភាព ក្នុងជន្មាយុ ៨២ឆ្នាំ

បាំរាំង ៖ លោក ស៊ាន ប៉េងសែ អតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម រ៉ែ និងសិប្បកម្មក្នុងរបប លន់ នល់ និងជាប្រធានគណកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានស្លាប់ កាលពីថ្ងៃអង្គារ នៅទីក្រុងប៉ារីស ។ លោកត្រូវបានគេដឹងថា បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៨២ឆ្នាំ ។ 

យោងតាមសេចក្តីថ្លែងការណ៍មួយពី សមាជិកគណៈកម្មាធិការព្រំដែនកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសបារាំង និយាយថា ពួកគេមានការសោកស្តាយណាស់ចំពោះការស្លាប់របស់គាត់ហើយចង់ប្រាប់មិត្តរួមជាតិទាំងអស់អំពីការស្លាប់របស់លោក ប៉េងសែ ឲ្យដឹងផងដែរ ។

ប្រភពដដែលបានបន្ថែមទៀតថា លោក ស៊ាន ប៉េងសែ បានទទួលមរណភាព នៅមន្ទីរពេទ្យក្នុងប្រទេសបារាំង នៅទៀបភ្លឺថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ នេះបើយោងតាមម៉ោងនៅឯប្រទេសបារាំង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news