CamNews

កីឡាអន្តរជាតិ 

Chelsea ប៉ះជាមួយ PSG លទ្ធផលពិន្ទុ ២ ស្មើ តែលទ្ធផលសម្រេច Chelsea គឺជាអ្នកចាញ់

ព័ត៌មានកីឡា៖​ ជំនួបប្រកួតរវាង ក្រុម Chelsea ប៉ះជាមួយ PSG ក្នុងព្រឹត្ដិការណ៍ Champions League កាល​ពីយប់មិញ បានបង្ហាញលទ្ធផលស្មើ ២ ទល់នឹង ២ ក្រោយពីបានបន្ថែមពេលវេលា​ ៣០ នាទីបន្ទាប់ តែទោះ​​ជាយ៉ាងណាក្ដី លក្ខខណ្ឌនៃការសម្រេចចុងក្រោយ Chelsea នៅតែជាអ្នកចាញ់ដដែល ។ 

ព្រឹតិ្ដការណ៍ប្រកួតដ៏កក្រើកទីលានកីឡរដ្នាន Stamford Bridge កាលពីយប់មិញ បានធ្វើឲ្យជក់ចិត្ដដិតអារម្មណ៍​អ្នក​ទស្សនា ​ខណៈ​ដែលក្រុមទាំងពីរ បើកការប្រយុទ្ធយ៉ាងសស្រាក់សស្រាំដណ្ដើមយកជ័យជំនះ​រៀងខ្លួន។ ប៉ុន្ដែជារឿងអកុសល សម្រាប់ Chelsea នៅតែបរាជ័យដដែល បើទោះបីជា ក្រុមអាចរកបានពិន្ទុ​ ២ គ្រាប់ ហើយ PSG​ រកបាន ២ គ្រាប់ស្មើក៏ដោយ ព្រោះលក្ខខណ្ឌប្រកួត Chelsea បានបរាជ័យការពារ ក្នុង​ទឹកដីរបស់ខ្លួន ២ គ្រាប់ ខណៈដែលក្រុមធ្លាប់ប្រកួតនៅទឹកដី PSG កាលពីជើងមុន សើ្មពិន្ទុ ១ ទល់នឹង ១​។​ តែប្រសិនបើ ការប្រកួត នេះបង្ហាញលទ្ធផល ១ ទល់ ០ រឺ ០ ទល់នឹង​ ០ Chelsea ក៏អាចមានឱកាសទទួល​បានជោគជ័យផងដែរ ។ 

គូរបញ្ជាក់ផងដែរថា សមត្ថភាពលេងក្រុមទាំងពីរ មើលទៅខ្លាំងទាំងសងខាង គ្មានអ្វីប្លែកគ្នាឡើយ តែអ្វីដែលគួរកត់សម្គាល់នោះគឺ ក្រុម PSG បានរបះកីឡាករខ្សែប្រយុទ្ធ ឈ្មោះថា  Zlatan Ibrahimovic ម្នាក់ទៅហើយ ចាប់តាំងពីនាទីទី ៣០ ម្ល៉េះ ដោយសាតែមានការប៉ះទង្គិចគ្នាជាមួយ Oscar ។  

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី


Tags: Sport News Chelsea PSG