អភិវឌ្ឍន៍ដីទំនេរខាងជើង និងខាងកើតពហុកីឡាដ្ឋានជាតិ អូឡំាពិកជាមួយក្រសួងអប់រំ
យុវជន និងកីឡារួចមក ក្រុមហ៊ុននេះបានជួយ ធ្វើការពង្រីកផ្លូវឧកញ៉ាទេពផន (១៨២)
បន្ថែមទទឹង ៤ម៉ែត្រដើម្បីសម្រួលដល់ការកកស្ទះនានា។ ក្នុងគម្រោងអភិវឌ្ឍន៍តំបន់ នោះ
ក្រុមហ៊ុនមានទិសដៅ ក្នុងការបង្កើតផ្សារទំនើបធំមួយ សណ្ឋាគារមានចំនួន ៤០០បន្ទប់
អគារពាណិជ្ជកម្មកម្ពស់ ៥៥ជាន់ដែលមាន២ជាន់ក្រោមដីសម្រាប់ចំណតរថយន្ត ផ្ទះអាជីវ
កម្មខ្នាតតូចចំនួន ១៧០ផ្ទះ និង ខុនដូ ១៧០០ units ក្នុងរង្វង់ទឹកប្រាក់ ៤០០លានដុល្លា
អាមេរិក លើដីទំហំ ៨០ម៉ឺនម៉ែត្រការ៉េ ក្នុងរយៈពេល ៥ទៅ ៦ឆ្នាំ។
ជាមួយគ្នានេះ សួនត្រីកោណដែលមានក្រឡាផ្ទៃ ៤១៦ម៉ែត្រការ៉េត្រង់ចំណុចផ្លូវប្រសព្វ ៥
នៅជិតរង្វង់មូលសួននាងគង្ហីង ក្រុមហ៊ុនមានបំណងសុំធ្វើការកែលំអតាមរយៈ ការរៀបចំ
ឱ្យមានសោភ័ណភាពតាមលក្ខណៈទំនើប មានបាញ់ទឹករៀបចំ ដាក់រូបកងចក្រចំនួន ៥
តំណាងឱ្យពហុកីឡាដ្ឋានអូឡាំពិក ហើយគ្រោងនឹងចំណាយថវិកាអស់ប្រមាណជិត៥ម៉ឺន
ដុល្លាអាមេរិក។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានគូសបញ្ជាក់បន្ថែមថា
ដើម្បីសម្រួលដល់ចរាចរ លោកស្នើឱ្យរក្សាផ្លូវ ៧ ម៉ែត្រដដែល និងការពាររៀបចំកុំឱ្យមាន
ការចេញ-ចូលជាន់សួន ពិសេសត្រូវពិនិត្យលើកំពស់ទឺក ដើម្បីជៀសវាងការប៉ះពាល់ និង
សាចទឹក ដល់អ្នកធ្វើដំណើរតាមដងផ្លូវ៕
ដោយ៖ វណ្ណៈ
ប្រភព៖ Phnom Penh