ប្លែកៗ ៖ បើយោងតាមប្រភពសារព័ត៌មានដែលបានចេញផ្សាយ កាលពីពេលកន្លងទៅ
នេះ បានអោយដឹងថា មានសត្វឆ្កែមួយបានលួចលុយពីម្ចាស់របស់វា ហើយសំងំស៊ីទាល់
តែអស់ លើសពីនេះទៅទៀតក៏មានការបញ្ជាក់អះអាងថា នេះមិនមែនជាលើកទី 1
នោះទេ។
បើតាមរបាយការណ៍បានបញ្ជាក់ថា ឆ្កែកំហូចមួយក្បាលនោះមានឈ្មោះថា Arnie ។ លើសពីនេះ
ទៅទៀត បើយោងតាមសម្តីដែលជាម្ចាស់របស់សត្វឆ្កែនេះ ដែលមានទីលំនៅនារដ្ឋ Florida សហ
រដ្ឋអាមេរិក បានបន្ថែមអោយដឹងថា មានយប់មួយនោះ ខណៈពេលដែលពួកគេបានលង់លក់ក្នុង
សុបិន្ត សត្វឆ្កែកំហូចមួយក្បាលនេះ បានលួចលុយនៅក្នុងហោប៉ៅខោរបស់ម្ចាស់គេ ដែលមានចំ
នួនដល់ទៅ $300ហើយបានលួចសំងំស៊ីទាល់តែអស់។
លុះព្រឹកឡើង O’Kelley Corey ដែលជាម្ចាស់របស់សត្វឆ្កែមួយក្បាលនេះ ទើបតែបានដឹងខ្លួនថា
បានបាត់លុយ តែអ្វីៗវាបានហួសពេលទៅហើយ ខណៈពេលដែលពួកគេបានរកឃើញបំណែក
ក្រដាសបា្រក់ $5 នៅក្នុងមាត់ឆ្កែកំហូចមួយក្បាលនេះ។
ឆ្កែកំហូចមួយក្បាលនោះ ដែលចូលចិត្តស៊ីលុយ មានឈ្មោះថា Arnie
គួររំឮកផងដែរថា ក៏មានការបញ្ជាក់អះអាងពីម្ចាស់សត្វឆ្កែកំហូចមួយក្បាលនេះ ដោយបានបន្ថែម
ថា វាមិនមែនជាលើកទី 1 ក្នុងការកើតមានឡើងនូវរឿងហួសចិត្តនេះទេ ពោលគឺ កាលពីអំឡុង
7 ឆ្នាំមុន Arnie ក៏បានធ្វើបែបនេះផងដែរ ដោយវាបានស៊ីលុយអស់ដល់ទៅ $150 ឯណោះ ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ leakarea