CamNews

តារា 

ភរិយារបស់សេដ្ឋីមហាសាល នាង Chompoo araya ពិតជាមិនធ្វើឲ្យ Kling បាក់មុខមែន

ព័ត៌មានកំសាន្ត ៖ តារាស្រីដែលគេតែងតែហៅរហ័សនាមក្រៅរបស់នាងថា តារាស្រីមិនចេះចាស់ ព្រោះនាងមានវ័យច្រើនតែរូបសម្រស់នៅតែធ្វើឲ្យអ្នកដែលទើបតែចូលប្រលូកនៅក្នុងវិស័យសិល្បៈ ដែលមានវ័យតិចជាងនាងច្រណែន និងភាពក្មេងជាងវ័យរបស់នាង ។ 

ដោយសារតែភាពក្មេងជាងវ័យរបស់នាង ទើបធ្វើឲ្យតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះតែងតែមានការមមាញឹកស្ទើរដកខ្លួនមិនរួចពីការងារ ព្រោះកាលណាដែលមានរូបសម្រស់ស្រស់ស្អាត បូករួមទាំងទេព្យកោសល្យ និងបទពិសោធន៍ជាច្រើនឆ្នាំរបស់នាង ទើបបណ្តាលឲ្យនាងមានការងារធ្វើច្រើនបែបនេះ ។ 

ថ្វីត្បិតតែនាង Chompoo araya មានប្តីជាសេដ្ឋីដែលមានទ្រព្យមហាសាលក៍ដោយ ប៉ុន្តែនាងនៅតែមិនបោះបង់អាជីពដែលនាងស្រលាញ់ឡើយ ។ 

គួរបញ្ជាក់ឲ្យដឹងថា កាលពីពេលថ្មីៗនេះនាង Chompoo araya ក៍បានទទួលការងារ ដ៏លេចធ្លោមួយទៀតដោយថតរូបជា Cover ឲ្យទស្សនាវដ្តី Kling ហើយមានមតិយោបល់ជាច្រើនពីអ្នកនិយមលេងអិនធឺណិតបាននិយាយដូចៗគ្នាថា ភរិយារបស់សេដ្ឋីមហាសាល នាង Chompoo araya ពិតជាមិនធ្វើឲ្យ Cover ទស្សនាវដ្តីបាក់មុខមែន ព្រោះមិនថា ការថតជា Cover ម្តងណាក៏នាងតែស្អាតមិនឲ្យចាញ់តារាថ្មីៗឡើយ ហើយម៉្យាងវិញទៀតគឺតែងតែធ្វើឲ្យទស្សនាវដ្តីកាន់តែមានឈ្មោះល្បីល្បាយ ។

ចង់មើលទេ!! ពេលនេះ Camnews នឹងបង្ហាញអ្នកអំពីរូបថតដ៍ស្រស់ស្អាតរបស់នាង Chompoo araya នៅខាងក្រោម ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Chompoo araya