CamNews

តារា 

គំរប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំ សុគន្ធ នីសា ត្រូវស្វាមីធ្វើរឿងពិសេសមួយ ឡើងរំភើប

ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង សុគន្ធ នីសា ត្រូវស្វាមីបង្កការភ្ញាក់ផ្អើល ដែលរួមមានទាំងនំខេក និងរៀបចំផ្កាយ៉ាងស្រស់ស្អាត សម្រាប់ឱកាសពិសេសគឺគំរប់ខួបអាពាហ៍ពិពាហ៍ចំនួនមួយឆ្នាំ ។

យោងតាមការបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមរបស់ម្ចាស់បទ "បើស្រលាញ់ម្តេចទុកអូនចោល" បានផុសរូបថតជាច្រើនសន្លឹក ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "ចេះបង្កការភ្ញាក់ផ្អើលទៀត អរគុណបងសម្លាញ់សម្រាប់ឱកាសពិសេសនេះ។ រីករាយថ្ងៃគំរប់ខួបអាពាហ៍ពិពាហ៍របស់ពួកយើង។ អូនស្រលាញ់បង" ៕







Tags: Sokun Nisa Singer Cambodian