ក្រុមមន្ត្រីបានប្រាប់ Fox News កាលពីថ្ងៃអង្គារថា នាវិកម្នាក់ ដែលជិះនៅលើនាវាពិឃាដរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅសមុទ្រចិនខាងត្បូងបានបាត់ខ្លួន ពីនាវា។
បើតាមការរាយការណ៍ នាវិកម្នាក់នោះ បានបាត់ខ្លួនពីនាវា USS Stethem ចម្ងាយ ១៤០ ម៉ាយភាគខាងលិចឈូងសមុទ្រស៊ូគីឈី នៅក្នុងប្រទេសហ្វីលីពីន។ មន្ត្រីមួយរូប បាននិយាយថាមន្រ្តី ដែលបាត់ខ្លួនបានចូលក្នុងនាវា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ មុនពេលបាត់ខ្លួនពីនាវា។
កាលពីខែមុន នាវា Stethem បានធ្វើនាវាចរណ៍ក្នុងចម្ងាយ ១២ ម៉ាយត្រង់កោះ Triton ជាកោះដែលត្រូវបានទាមទារ ដោយប្រទេសចិន វៀតណាម និងកោះតៃវ៉ាន់ ដែលជាផ្នែកនៃជម្លោះដែនដី ដែលកំពុងកើតមាន នៅសមុទ្រចិនខាងត្បូង។
កាលពីមុន នាវិក ដែលបាត់ខ្លួន ត្រូវបានគេរកឃើញថាសំងំលាក់ខ្លួន នៅក្នុងបន្ទប់ដាក់ម៉ាស៊ីននាវា ដែលត្រូវបានចោទប្រកាន់ថា ធ្វេសប្រហែសក្នុងករណីកិច្ចរបស់ខ្លួន
នេះគឺជាលើកទី ២ ហើយ នៅរដូវក្តៅនេះ ដែលកងនាវាចរ ធ្វើប្រតិបត្តិការរុករក និងជួយសង្គ្រោះដ៏សំខាន់ នៅសមុទ្រប៉ាស៊ីហ្វិក។ នៅខែមិថុនា នាវិកបាត់ខ្លួនម្នាក់ នៅលើនាវាចម្បាំង USS Shiloh ដែលគេសន្មតថា បានបាត់ខ្លួននៅក្នុងសមុទ្រ ត្រូវបានគេរកឃើញថា បានលាក់ខ្លួន នៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា។ ក្រោយមក នាវិកឈ្មោះ Peter Mims នេះ រងការចោទប្រកាន់ពីបទមិនគោរពកាតព្វកិច្ច៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Foxnews