ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅម៉ោង ៨៖៤០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះឲ្យដឹងថា នៅក្នុងហេតុការណ៍ភេរវកម្មវាយប្រហារជាច្រើនកន្លែង នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ហើយក្នុងនោះ ក៏មានភោជនីយដ្ឋានខ្មែរផងដែរ ក៏ប៉ុន្តែពុំមានពលរដ្ឋខ្មែរណាមួយ ទទួលរងរបួស ឬស្លាប់នោះទេ។
សូមជំរាបថា ភេរវកម្មនៅកណ្តាលទីក្រុងប៉ារីស បាញ់និងបំផ្ទុះគ្រាប់បែក បានបណ្ដាលឲ្យមនុស្សចំនួន ១២៨នាក់បានស្លាប់ និងរងរបួសជាង ១៨០នាក់ ហើយករណីនេះ ត្រូវបានប្រធានាធិបតីបារាំងចេញអះអាងថា ជាស្នាដៃរបស់ក្រុម ISIS៕
- អាន ៖ ISIS ប្រើ AK47 សម្លាប់ មនុស្ស រង្គាល នៅភោជនីយដ្ឋាន ខ្មែរ កណ្តាលក្រុង ប៉ារីស (មានវីដេអូ)
