CamNews

ព័ត៌មានអន្តរជាតិ 

ក្តៅៗ ៖ ភារវកម្ម កក្រើក ក្រុងប៉ារីស ៥ កន្លែង ព្រមៗគ្នា សម្លាប់មនុស្ស ហោចណាស់ ១៤០នាក់

ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះ តិចបំផុត ១៤០នាក់បានស្លាប់បាត់បង់  ​ជីវិត ក្រោយហេតុការណ៍ វាយប្រហារភារវកម្មផ្ទួនដល់ទៅ ៥កន្លែងព្រមគ្នាតែម្តង កណ្តាលក្រុងប៉ារីស ប្រទេសបារាំង។ សារ ព័ត៌មាននាំមុខអង់គ្លេស ដេលីម៉ែល ចុះផ្សាយអោយដឹងថា ក្នុងចំណោម​  ទីតាំង ៥ កន្លែងស្ថិតនៅ ក្រោមការវាយប្រហារ​ភារវកម្មព្រមៗគ្នានោះ  រួមមាន   ដូចជា  ទីតាំងរោងភាពយន្ត សម្លាប់មនុស្ស ជាង១០០នាក់ ក្រោយពីធ្វើចំណាប់ខ្មាំង ទីតាំង ភោជនីយដ្ឋានសម្លាប់មនុស្សជាង ១០នាក់ ដោយ សារខ្មាន់កាំភ្លើង ទីតាំងពហុកីឡាដ្ឋាន Stade de France  បំផ្ទុះ គ្រាប់បែក ២ គ្រាប់សម្លាប់មនស្ស ជាច្រើននាក់ និងទីតាំងទី ៥ នោះគឺ មជ្ឈមណ្ឌលផ្សារទំនើប   ទី កន្លែងដែល ខ្មាន់កាំភ្លើង បើកការ វាយប្រហារបាញ់បោះសម្លាប់មនុស្សអស់ច្រើននាក់ ។ សរុប ទីតាំង ៥កន្លែង រងនូវការវាយប្រហារ ផ្ទួនៗគ្នា កណ្តាលទីក្រុង ប៉ារីស ប្រទេសបារាំង ជាស្នាដៃរបស់ក្រុមភារវករ ។

- អាន ៖ ISIS ប្រើ AK47 សម្លាប់ មនុស្ស រង្គាល នៅភោជនីយដ្ឋាន ខ្មែរ កណ្តាលក្រុង ប៉ារីស (មានវីដេអូ)

 

ជនរងគ្រោះដែលបានជួបហេតុការណ៍ ព្រលឹងចុងសក់ និងមានឱកាសនៅរស់រានមានជីវិតអោយ ដឹងថា ក្រុមភារវកម្ម មុននឹងមានការបាញ់បោះសម្លាប់មនុស្សរង្គាលពួកវាបានស្រែកបន្លឺឡើងខ្លាំង អោយដឹងថា ៖ "Allah Akbar" និងឃ្លា "this if for Syria" ឬ "នៃសម្រាប់ស៊ីរី" ។

ប្រភពសារព័ត៌មាន ពីមន្រ្តីប៉ូលីសក្នុងស្រុកអោយដឹងថា ប៉ូលីសបានឆ្មក់ចូលទីតាំង រោងភាពយន្ត នា យប់ ថ្ងៃ សុក្រ អំឡុងពេលដែលកើតហេតុ ឈានទៅ រំដោះ  ចំណាប់ ខ្មាំងដែលនៅសល់ ពីការ សម្លាប់ ស្របពេលដែលមាន  ការ បាញ់សម្លាប់ ក្រុមភារវករ ៣ រូប នៅទីនោះ ។ ប្រធានាធិតបី ប្រ ទេស បារាំង  លោក Francois Hollande ប្រកាស  ចាត់ប្រទេស  ចូល ក្នុង  សភាពមានអាសន្នជា បន្ទាន់ ខណៈប្រកាសបិទព្រំប្រទល់ដែនទាំងអស់ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា​  ពលរដ្ឋក្នុងស្រុកទីក្រុង បារីស ទាំងអស់ ត្រូវអាជ្ញាធរក្នុង ស្រុកព្រមានកុំអោយចាកចេញពីផ្ទះជា ដាច់ខាត ខណៈ   ពលទាហានជាង ១៥០០ នាក់ ត្រូវបាន ដាក់ពង្រាយនៅក្នុងទីក្រុង ។ ហេតុការណ៍វាយប្រហារ ដ៏រន្ធត់ ក្នុងចំណោម ៥កន្លែងរួមគ្នា មាន ២ ទីតាំងរងនូវការវាយប្រហារខ្លាំងខ្លា  ពោល   ទីតាំងរោងភាពយន្តដែលបានសម្លាប់មនុស្សរយនាក់ និង ទីតាំង ពហុកីឡាដ្ឋាន Stade de France មាន  ជា ការបំផ្ទុះគ្រាប់បែក ២ គ្រាប់សម្លាប់មនុស្ស រាប់សិបនាក់ អំឡុងមានការប្រកួតបាត់ទាល់មិត្តភាព រវាងបារាំង និង អាល្លឺម៉ង់ ។

ប្រធានាធិបតី ប្រទេសបារាំង លោក Francois Hollande ដែលជា   ប្រមុខ  រដ្ឋ រួមទាំងមន្រ្តីក្រសួង មហាផ្ទៃឯទៀត កំពុងតែកោះហៅប្រជុំជាបន្ទាន់ រកដំណោះស្រាយឆ្លើយតបនឹងការវាយប្រហារ ដ៏ កក្រើកទីក្រុងប៉ារីសលើកនេះ វាយប្រហារ ភារវកម្ម​៥ កន្លែងក្នុងពេលតែមួយ យប់ថ្ងៃសុក្រ ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ ៕

- អាន ៖ ISIS ប្រើ AK47 សម្លាប់ មនុស្ស រង្គាល នៅភោជនីយដ្ឋាន ខ្មែរ កណ្តាលក្រុង ប៉ារីស (មានវីដេអូ)

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដេលីម៉េល


Tags: Int news Breaking news World news Unt news Hot news Paris Charlie Hebdo