ព័ត៌មានអន្តរជាតិ ៖ គួររំឮកថា រយៈពេលប៉ុន្មានម៉ោងចុងក្រោយនេះ បណ្តា សារព័ត៌មាន បណ្តា ប្រជាពលរដ្ឋមកពីជុំវិញពិភពលោក ក៏ដូចជា បណ្តាមេដឹកនាំ ប្រទេស មហាអំណាចពិភពលោក មួយចំនួនផ្សេងទៀត ទាំងអស់គ្នា ពិតជាមានភាពភ្ញាក់ផ្អើល និងតក់ស្លុតជាខ្លាំង ពាក់ព័ន្ធនឹងការ វាយប្រហារ ភារវកម្ម ៥ កន្លែងព្រមៗគ្នា កក្រើកទីក្រុងប៉ារីស ប្រទេស បារាំង ។
- អាន ៖ ក្តៅៗ ៖ ភារវកម្ម កក្រើក ក្រុងប៉ារីស ៥ កន្លែង ព្រមៗគ្នា សម្លាប់មនុស្ស ហោចណាស់ ១៤០នាក់
សារព័ត៌មានក្នុងស្រុក ខេមញ៉ូវ មុននេះបន្តិច ចុះផ្សាយអោយដឹងថា ជនរងគ្រោះ តិចបំផុត ១៤០ នាក់បានស្លាប់បាត់បង់ ជីវិត ក្រោយ ហេតុការណ៍ វាយប្រហារភារវកម្មផ្ទួនដល់ទៅ ៥កន្លែងព្រម គ្នាតែម្តង កណ្តាលក្រុងប៉ារីស ប្រទេសបារាំង។ សារ ព័ត៌មាននាំមុខអង់គ្លេស ចុះផ្សាយ ឲ្យដឹង ថា ក្នុងចំណោម ទីតាំង ៥ កន្លែងស្ថិតនៅ ក្រោមការវាយប្រហារភារវកម្មព្រមៗគ្នានោះ រួមមាន ដូចជា ទីតាំងរោងភាពយន្ត សម្លាប់មនុស្ស ជាង១០០នាក់ ក្រោយពីធ្វើចំណាប់ខ្មាំង ទីតាំងភោជ នីយដ្ឋានសម្លាប់មនុស្សជាង ១០នាក់ ដោយ សារខ្មាន់កាំភ្លើង ទីតាំង ពហុកីឡាដ្ឋាន Stade de France បំផ្ទុះ គ្រាប់បែក ២ គ្រាប់សម្លាប់មនុស្ស ជាច្រើននាក់ និងទីតាំងទី ៥ នោះគឺមជ្ឈមណ្ឌល ផ្សារទំនើប ទីកន្លែងដែល ខ្មាន់កាំភ្លើង បើកការ វាយប្រហារ បាញ់បោះសម្លាប់មនុស្ស អស់ច្រើន នាក់ ។ សរុប ទីតាំង ៥កន្លែង រងនូវ ការវាយប្រហារ ផ្ទួនៗគ្នា កណ្តាល ទីក្រុង ប៉ារីស ប្រទេស បារាំង ជាស្នាដៃរបស់ក្រុមភារវករ ក្រោយចាប់បាន សមាជិក ក្រុមភារវករម្នាក់ ទាំងនៅរស់ ខណៈ សារ ភាពអោយដឹងថា ខ្លួនគឺជាដៃជើង របស់ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ។
គួររំឮកថា ក្នុងចំណោម ៥ ទីតាំងខាងលើ ដែលស្ថិតនៅក្រោម ការវាយប្រហារ ភារវកម្មកណ្តាល ទីក្រុង ប៉ារីស ក្នុងនោះ ១ ទីតាំង គឺជាភោជនីយដ្ឋានខ្មែរ ប្រចាំទីក្រុងប៉ារីសផ្ទាល់តែម្តងដែលមាន ឈ្មោះថា Le Petit Cambodge ប្រភពបញ្ជាក់ឲ្យ ដឹងថា Le Petit Cambodgeគឺជាភោជនីយដ្ឋាន ខ្មែរ ក្នុងទីក្រុងប៉ារីស រងនូវការវាយប្រហារសម្លាប់ រង្គាល មនុស្សតិច បំផុត ១១ នាក់ និងច្រើន ជាង ២០ នាក់ផ្សេងទៀត រងរបួស ខណៈខ្មាន់កាំភ្លើង បានប្រើ AK47 វាយប្រហារ។ ដោយឡែក អត្តសញ្ញាណជនរងគ្រោះ ពុំទាន់ មានប្រភពណាមួយបញ្ជាក់ច្បាស់នៅឡើយទេ ។
ដោយឡែក ៤ ទីតាំងផ្សេងទៀតដែលរងនូវការវាយប្រហារនោះ រួមមានដូចជា ៖
- ពហុកីឡាដ្ឋាន Stade de France រងនូវការវាយប្រហារ បំផ្ទុះ គ្រាប់បែក ២ គ្រាប់ ២ កន្លែង សម្លាប់មនុស្ស ជាច្រើននាក់ អំឡុងការប្រកួតបាត់ទាត់ មិត្តភាព បារាំង អាល្លឺម៉ង់។
- រោងភាពយន្ត Bataclan រងនូវការវាយប្រហារ សម្លាប់មនុស្ស ជាង១០០នាក់ ក្រោយពីចាប់ទស្សនិកជន ធ្វើចំណាប់ខ្មាំង
- មជ្ឈមណ្ឌលផ្សារទំនើប the Pompidou Centre and Les Halles shopping centre ខ្មាន់កាំភ្លើង បើកការ វាយប្រហារបាញ់បោះសម្លាប់មនុស្សរង្គាល អស់ច្រើននាក់។
គួររំឮកថា ប្រធានាធិតបី ប្រ ទេសបារាំង លោក Francois Hollande ប្រកាស ចាត់ប្រទេស ចូល ក្នុងសភាពមានអាសន្នជាបន្ទាន់ ខណៈប្រកាសបិទព្រំប្រទល់ ដែនទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំពិភពលោកបានធ្វើការថ្កោលទោស ទៅលើការវាយ ប្រហារលើកនេះ ថាជា ឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ៕
មានការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកចំនួន ៧កន្លែងនៅទីក្រុងប៉ារីសប្រទេសបារាំង។នគរបាលបាន សម្រុកចូល ទៅរំដោះ មនុស្ស នៅក្នុងសាលប្រគំតន្រ្តីBataclan
Posted by លី មុនីរាជ on Friday, 13 November 2015
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដេលីម៉ែល និង អាល់ហ្សាហ្ស៊ីរ៉ា