ព័ត៌មានកីឡា៖ ក្លឹបកាំភ្លើងធំ Arsenal បានហ៊ានសម្រេចចិត្ដបោះទុន លើខ្សែប្រយុទ្ធ Real Madrid រហូតដល់ទៅ ៤៥ លានផោន ខណៈដែលនៅសល់ កីឡាករពីរូបថែមទៀត ដែលកំពុងស្ថិតក្នុងបញ្ជីរបស់ក្លឹប គឺ ខ្សែបម្រើរបស់ PSG និង ខ្សែប្រយុទ្ធរបស់ Borussia Dortmund។
តាមការចុះផ្សាយរបស់ អ្នកការសែតប្រចាំនៅអ៊ីតាលី បានបង្ហាញឲ្យដឹងថា ទីផ្សារកីឡាករ Karim Benzema និងមិនអាចឈជើងបានយូទៀតឡើយ ដោយមានការបោះទុនយ៉ាងច្រើនពីក្លឹប Arsenal ។ ប៉ុន្ដែប្រសិនជាមិនបានវិញនោះ ក្លឹបនឹងបង្វែទិសដៅទៅកាន់ ខ្សែប្រយុទ្ធរបស់ក្លឹប Borussia Dortmund ឈ្មោះថា Pierre-Emerick Aubameyang ដោយមិនឲ្យខាតជើងនោះទេ។ ប្រភពព័ត៌មានបានបន្ដទៀតថា ក្ដីស្រម៉ៃចង់បានរបស់ Arsenal ចំពោះកីឡាករទាំងពីរនេះ គឺមិនខុសគ្នាប៉ុន្មានទេ ប៉ុន្ដទាស់ត្រង់ថា Arsenal បានប្រើពេលវេលាតាមដាន ទីផ្សាររបស់កីឡាករ Karim Benzema ច្រើនជាង Aubameyang ។ ក្រៅពី មុខសញ្ញាទាំងពីនេះ ទៅនៅមានកីឡាករខ្សែបម្រើម្នាក់ទៀត ដែលស្ថិតក្នុងការតាមដាន ពី Arsenal គឺកីឡាករ Adrien Rabiot ដែលជាអតីតខ្សែបម្រើ របស់ក្លឹប Man City ហើយឥលូវកំពុងឈរជើងក្នុងក្លឹប PSG ។ សម្រាប់កីឡាករ ទាំងពីក្រោយ Arsenal នៅមិនទាន់ហ៊ានដាក់ថ្លៃនៅឡើយទេ ប៉ុន្ដែវាអាចនឹងកើតមានយ៉ាង ឆាប់រហ័ស ដរាបណា ទីផ្សារកីឡាករ Karim Benzema ត្រូវបរាជ័យ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ dailystar