ថ្ងៃនេះ អ្នកគ្រូបានបង្រៀនសិស្សនូវអក្សរ "ក" ដោយឱ្យសិស្ស សរសេរ អានតាម គ្រប់ៗគ្នា។
លុះស្អែកឡើង អ្នកគ្រូបានសរសេរអក្សរ "ក" យ៉ាងធំ នៅលើក្តាខៀន រួចចាប់ផ្តើមសួរសិស្ស
អ្នកគ្រូ៖ កូនៗ ដឹងទេ អក្សរដែលអ្នកគ្រូ សរសេរនៅលើក្តាខៀន ជាអក្សរអ្វី?
នៅពេលនោះ សិស្សទាំងអស់នៅស្ងៀមស្ងាត់ គ្មានសិស្សណាម្នាក់ អាចឆ្លើយបាននោះទេ។
អ្នកគ្រូ៖ ច្រូច តើអក្សរដែលអ្នកគ្រូ សរសេរនៅលើក្តាខៀនជាអក្សអ្វី?
ច្រូច៖ ច្រូច ធ្វើភ្នែក ឡីងឡ៉ង់ៗ អត់ចេះទេ អ្នកគ្រូ!
អ្នកគ្រូ៖ អ្នកគ្រូ ខឹងខ្លាំងឡើងៗ សារដោយតែ អក្សរ នេះ គាត់ទើបតែ បង្រៀន ពីម្សិលមិញ
ប៉ុន្តែ គ្មានសិស្សណាម្នាក់ឆ្លើយរួចសោះ! គាត់ក៏សួរទៅ សិស្សម្នាក់ទៀត ដែលគាត់យល់ថា
ជាសិស្សដែលឆ្លាតជាងគេ នៅក្នុងថ្នាក់រៀន។
អ្នកគ្រូ៖ ប្រុញ តើអក្សរដែលអ្នកគ្រូ សរសេរនៅលើក្តាខៀន ជាអក្សអ្វី?
ប្រុញ៖ ប្រុញ ធ្វើភ្នែកឡីងឡ៉ង់ៗ បាទ អ្នកគ្រូ ខ្ញុំអត់ចេះទេ!
អ្នកគ្រូ៖ កូនៗ មិនចាំទេឬ! នេះគឺជាអក្សរ "ក" ដែលអ្នកគ្រូ បានបង្រៀន ពីម្សិលមិញណា!
ប្រុញ៖ ប្រុញបើកភ្នែកធំៗ និយាយថា ពុទ្ឋោ "ក" អីក៏ធំដល់ម្លឹង! អញ បែកឯងតែមួយយប់
សោះ! ឯង ធំ ដល់ម្លឹង!
ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke