ម៉ូតូ Ducati 848 ចេញស៊េរីថ្មី ជាមួយនឹងរូបរាងដ៏គួរឱ្យភ្ញាក់ផ្អើល ប្លែក ស្រស់ស្អាត និង ទាក់ទាញ
បំផុត សំរាប់ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ ពិតជាស័ក្តិសម និងកាន់តែពេញនិយម សំរាប់អ្នកចូលចិត្ត
ប្រើប្រាស់ម៉ូតូធំ។
ម៉ូតូ Ducati 848 ម៉ូដែលនេះ ត្រូវបានគេតុបតែង និង រចនាម៉ូដឡើង មានរាងធំមាំ ធន់ និងស្រស់
សង្ហា ជាងស៊េរីមុនៗ ដែលបានបំពាក់មក ជាមួយនឹងកំលាំងម៉ាស៊ីន ៨៤៩សេសេ មានប្រព័ន្ធ
ទឹកត្រជាក់ ការពារកុំឱ្យម៉ាស៊ីនក្តៅខ្លាំង ពេលបើកបរទៅផ្លូវឆ្ងាយ។
អ្វីដែលពិសេស សំរាប់ម៉ូតូ Ducati 848 ម៉ូដែលថ្មីនេះ យើងឃើញបំពាក់ ជាមួយនឹងបំពង់ផ្សែង
ស៊ីមាំង ភ្លោះ វែង នៅចំហៀងខាងស្តាំ ដ៏ទាក់ទាញ និង ជាពិសេស រូបរាងទាំងមូល រចនាម៉ូដ
ឡើង ពិតជាល្អឥតខ្ចោះ៕
សូមទស្សនា រូបភាព ខាងក្រោម
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed