CamNews

តារា 

សុខ ចាន់ផល ត្រៀម​បង្ហាញ​ស្នាដៃ ការនិពន្ធ​រឿង​លើក​ដំបូង

ភ្នំពេញ៖ កវីនិពន្ធលេចធ្លោ ប្រចាំផលិតកម្ម ហង្សមាសលោក សុខ ចាន់ផល ត្រូវបានគេដឹងថា លោកតែងតែសរសេរ បទចម្រៀង មនោសញ្ចេតនាបានល្អបំផុត ។ បទចម្រៀងល្បីល្បាញ ភាគច្រើនជាបទបែបយុវវ័យ ស្នេហាស៊ីជម្រៅបែកបាក់ ព្រាត់ប្រាស ដែលទទួលបានការគាំទ្រ យ៉ាងខ្លាំងពីទស្សនិកជន ។
 
លោក សុខ ចាន់ផល មិនត្រឹមតែជាអ្នក និពន្ធបទចម្រៀងទេ តែលោកក៏ធ្លាប់បានដឹកនាំសម្ដែង ក្នុងបទចម្រៀងទៀតផង ។ អ្វីដែលគេចាប់អារម្មណ៍ ចំណង់ចំណូលចិត្តមិនមែន តែការនិពន្ធបទចម្រៀងទេ លោកក៏ជាមនុស្សម្នាក់ចូលចិត្ត មើលភាពយន្តបំផុត កម្រមានរឿងណា រំលងពីភ្នែករបស់ លោកណាស់ ។ ថ្មីៗនេះលោកបានប្រកាសក្នុង Facebook ថា លោកបាននិពន្ធរឿងកុន ចប់មួយរឿងហើយ អាចសង្ឃឹមថា នឹងដំណើរការថតក្នុងពេលឆាប់ៗនេះ ។

ឆ្លងតាមការបង្ហាញអារម្មណ៍ពិតលោក សុខ ចាន់ផល បានបញ្ជាក់ថា លោកបានវិវត្តន៍ខ្លួន ពីអ្នកនិពន្ធចម្រៀង បន្តក្លាយជាអ្នកនិពន្ធរឿង ខណៈភាពយន្តខ្មែរ ហាក់កាន់តែងើបឡើងជាងមុន ។ បើយកបទពិសោធន៍ លោកមានអាចសរសេររឿងកុន មិនចាញ់បរទេសទេ ព្រោះលោកពូកែស្រមើលស្រមៃ ។

កវីសម្ដីផ្អែម សុខ ចាន់ផល បាននិយាយប្រាប់គេហទំព័រកម្សាន្ត LookingTODAY ថា លោកពិតជាបានសរសេរឿងថ្មី សម្រាប់ភាពយន្តមួយមែន ដែលសាច់រឿងទាំងមូលនឹងមានឈុតឆាក ភ័យខ្លាច កំប្លែង និងស្នេហាផងដែរ ។ ចំណែកផលិតកម្ម ដែលត្រៀមផលិត រឿងនេះវិញ ជាផលិតកម្មថ្មី មិនទាន់សម្ពោធនៅឡើយ តែលោកសង្ឃឹម យ៉ាងមុតមាំថា នឹងដំណើរការយ៉ាងឆាប់បំផុត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh