ភ្នំពេញ៖ បើទោះបីជាអតីតតារាសម្តែង អ្នកនាង សារាយ សក្ខណា បានរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីអាណិកជនខ្មែរ រស់នៅអាមេរិក បានជិត១ឆ្នាំហើយ ដោយពេលនេះនាងកំពុងតែពពោះកូនដំបូង៣ខែហើយក៏ដោយតែពិធីរៀបមង្គលការ របស់នាងនៅតែដិតដាមជាប់អារម្មណ៍ ទស្សនិកជនមិនអាចភ្លេចបានទេ ។ ជាក់ស្តែងដូចកាល ពីថ្មីៗនេះ តារាស្រីរូបនេះ បានសម្ញែងឃ្លីបវីដេអូបង្ហាញ ពីមង្គលការរបស់នាង ឃើញថាទទួល បានការគាំទ្រមិនតិចទេ ។
ឃ្លីបវីដេអូមួយ ដែលបង្ហាញពីពិធីរៀបការ របស់តារាសម្តែងស្រីល្បីឈ្មោះ សម្បុរស្រអែម អ្នកនាង សារាយ សក្ខណា និងស្វាមី លោក កែវ មេត្រី តាំងពីដើមរហូតដល់ចប់កម្មវិធី ដែល វីដេអូនេះមានរយៈពេលជិត១២នាទី បង្ហាញពីឈុតសំខាន់ៗ ក្នុងពិធីមង្គលការរបស់ពួកគេ ទាំងពីរនាក់ ដោយមានអ្នកចូលទស្សនា ជាង៤ម៉ឺននាក់ផងដែរ ។
ទស្សនិកជននៅចាំបានថា នៅក្នុងពិធីមង្គលការរបស់ ពិធីការិនីសម្តីផ្អែម អ្នកនាង សារាយ សក្ខណា គឺជាពិធីដែលរៀបចំធំជាងគេ ប្រចាំឆ្នាំ២០១៣ ដោយនាងនិងស្វាមីបាន ចាយទុនមិន តិចម៉ឺនដុល្លារទេ ក្នុងការរៀបចំពិធីឲ្យមើល ទៅល្អប្រឌិត និងលេចធ្លោលើសតារាដទៃ ហើយនៅ ក្នុងនោះ គ្រាន់តែឈុតទទួលភ្ញៀវពេលរាត្រី របស់នាងក៏ចាយទុនខ្ទង់ម៉ឺនដុល្លារដែរ ។ តាមរយៈ ការសម្ញែងពីភាពហ៊ឺហារនេះ តារាស្រី សក្ខណា ត្រូវបានទស្សនិកជនចាត់ទុកថា ជាកូនក្រមុំ មួយរូប ដែលមានសំណាង ជាងគេ (តារាស្រី) ក្នុងថ្ងៃដ៏ពិសេសមួយនេះ ។
ចង់ដឹងថាឃ្លីបវីដេអូ បង្ហាញពីពិធីមង្គលការ របស់តារាស្រីនាង សារាយ សក្ខណា មានភាព ល្អប្រឌិត ទាក់ទាញការចាប់អារម្មណ៍ និងអង្រួនបេះដូង នារីក្រមុំៗឲ្យចង់រៀបការ តាមនាងកម្រិតណាមានតែ ទៅទស្សនា ទាំងអស់គ្នា ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល