វៀតណាម ៖ លោកតាវ័យ ៨៥ ឆ្នាំម្នាក់នឹងមានឈ្មោះថា Nguyen Van Chien មកពីខេត្ត
Tien Giang ដែលស្តិតនៅភាគខាងត្បូង នៃប្រទេសនេះ ត្រូវបានប្រភពព័ត៌មានរកអោយ
ឃើញថា លោកតារូបនេះ មិនខ្ចីកាត់សក់របស់ខ្លួនក្នុងរយៈពេល ៧០ ឆ្នាំចុងក្រោយពោល
គឺ ចាប់តាំងពីគាត់នៅរៀនថ្នាក់ទី ១២ មកម្ល៉េះ។
គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ សក់លោកតាត្រូវបានបញ្ជាក់អោយដឹងថា មានប្រវែង
ដល់ទៅ ៤ ម៉ែត្រ នឹងមានទម្ងន់ដល់ទៅ ២ គឺឡូក្រាម។ លើសពីនេះទៅទៀត បើតាមរបាយការណ៍
បានបន្ថែមអោយដឹងផងដែរថា កាលពីគាត់នៅពីក្មេង គាត់ពុំចូលចិត្តកាត់សក់អោយខ្លីនោះទេ ។
លុះក្រោយមក ខណៈពេលដែលគាត់បានសិក្សានៅថ្នាក់វិទ្យាល័យ (ថ្នាក់ទី ១២) លោកគ្រូអ្នកគ្រូក៏
បានធ្វើការណែនាំ អោយគាត់កាត់សក់ចេញ ភ្លាមៗនោះ គាត់ក៏យល់ព្រមតាមសំណើរបស់ពួកគាត់
ដោយធ្វើការកាត់សក់នោះចេញ តែអ្វីដែលជារឿងចម្លែកនោះ គឺថា នៅពេលដែលគាត់បានកាត់
សក់ចេញ ក៏បានធ្វើអោយសុខភាពរបស់គាត់ចេះតែមិនស្រួល ដូចមុនពេលកាត់សក់នោះទេ ។
ដូច្នេះហើយ រយៈពេលជាង ៧០ ឆ្នាំចុងក្រោយនេះ គាត់ក៏បានសំរេចចិត្តដោយមិនបានកាត់សក់
របស់គាត់ចេញនោះទេ ដែលមកទល់នឹងពេលនេះ វាមានប្រវែងដល់ទៅ ៤ ម៉ែត្រ នឹង មានទម្ងន់
ដល់ទៅ ២ គឺឡូក្រាមឯណោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ពិសិដ្ឋ