CamNews

តារា 

តារាឆ្នើម៧ ដួង ទទួលបានពានរង្វាន់ គោរពពេលវេលាបានល្អ

ភ្នំពេញ៖ ជាការពិត ការគោរពរពេលវេលា ជារឿងចំបាច់បំផុត ក្នុងជីវភាព ប្រចាំថ្ងៃរបស់មនុស្សគ្រប់ៗរូប អ្វីដែលសំខាន់ក្នុងកម្មវិធី ប្រគល់ពាន់ "អប្សរា Award" កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នេះ គឺពានតារាគោរពរពេលវេលាបានល្អមានរហូតដល់ ទៅ៧ពានឯណោះ ព្រោះតារាទាំងអស់ ដែលបានចូលរួម ត្រូវបានគេដឹងថា សុទ្ធសឹងជាមនុស្ស គោរពពេលវេលាបានល្អ តាមម៉ោងកំណត់ មានទេពកោសល្យមិនធម្មតា រួចទៅហើយ ។

ពានគោរពពេលវេលាល្អ បើមើលទៅវាហាក់តូចជាង ពានកំពូលតារាប្រចាំឆ្នាំ ប៉ុន្តែបើក្រឡេកមើលតំលៃ របស់វាវិញ គឺ ធំធេងណាស់ ព្រោះមនុស្សរស់នៅ ក្នុងសង្គមមនុស្ស ត្រូវឲ្យតំលៃលើពេលវេលា នៅពេលគេគោរពពេលវេលា មានន័យថា គោរពខ្លួនឯង គោរពអ្នកដទៃ និងមានទំនួលខុសត្រូវខ្ពស់ នេះបានស័ក្តិសមជាកំពូល តារាពិតប្រាកដ។ មនុស្សមានសមត្ថភាព តែភាពថ្លៃថ្នូររបស់មនុស្ស មិនដូចគ្នា ដូចនេះមានអ្នកខ្លះ ឈរជើងបានយូរ ខ្លះក៏មិនអាចឈរជើងបាន ព្រោះតែមិនអាចរក្សា តំលៃរបស់ខ្លួន។

តារាគោរពពេលវេលា បានល្អជាងគេ ក្នុងឆ្នាំ២០១៤ ប្រចាំក្នុងកម្មវិធី"អប្សរា Award" មានស្ថានីយទូរទស្សន៍អប្សរា ជាអ្នករៀបចំឡើងនេះ រួមមាន ទី១ កញ្ញា ញឹម ចាន់ថន ម្ចាស់ពានកំពូលតារាសម្ដែងសិល្បៈគ្រប់ទំរង់ ត្រូវបានពានមួយបន្ថែមទៀត ដោយសារតែនាង គោរពេពេលវេលាបានល្អ នាងត្រូវបានប្រគល់ពាន ដោយលោកហ្វៃសំអាង ។

ទី២ កញ្ញា ដួង ម៉ាណា ម្ចាស់ពានតួកម្សត់ ត្រូវបានលើកទឹកចិត្ត ដោយពានមួយនេះ ធ្វើឲ្យនាងស្រក់ទឹកភ្នែករហាម កណ្ដាលឆាក ។ ទី៣ លោក សាយ រតនៈ តារាសម្ដែងសម្បូរស្នេហ៍សម្ដីផ្អែម សម្បូររឿងអាស្រូវស្នេហា ត្រូវបានពានគោរពពេលវេលា ព្រោះលោកគោរព ម៉ោងពេលត្រឹមត្រូវ ដែលប្រគល់ពាន ដោយកញ្ញា សូ ដា នីតា ។

ចំណែកទី៤ លោក បញ្ញា សិទ្ធ តារាសម្ដែង តារាចម្រៀង និង ជាពិធីកររូបស្រស់ ត្រូវបានលោកហ្វៃ សំអាង ឲ្យពានមួយដែរ ខាងគោរពរពេលវេលា ទោះលោកហាក់មានវ័យក្មេងជាងគេ តែត្រូវបានគេសំឡឹងឃើញថា ខ្លាំងមិនធម្មតា ដែលពានប្រគល់ដោយ អ្នកនាង ចន ច័ន្ទលក្ខិណា ។ ទី៥ កញ្ញា ពៅ លីដា តារាសម្ដែងគ្រប់បែបយ៉ាងនេះ ហាក់អួលដើមក បន្តិច ស្របពេលនាងបានពានពីរត្រឡប់ទៅផ្ទះ ហើយពានទីពីរនេះ កំពុងតែទាក់ទាញផលិតករ ឲ្យសំលឹងឃើញនាងកាន់តែច្រើន ព្រោះនាងគោរព ពេលវេលាល្អ។ ពាននាងប្រគល់ដោយលោក ម៉េង ប៊ុនឡូ ។

ដោយឡែកទី៦ លោក សុខ សេរីវឌ្ឈនា ពិធីករ និង តារាសម្ដែង ត្រូវបានពានពីរត្រលប់ទៅផ្ទះ ធ្វើឲ្យលោកញញឹមបិទមាត់បិទមាន់មិនជិតទេ ព្រោះតែអរពេក ពានលោកប្រគល់ដោយ លោក ប៉េ វណ្ណារ៉ា ។

ទី៧ លោក យ៉ន សុភ័ត្រ្ត តារាជើងថ្មី មិនធម្មតា បានពានពីរទៅផ្ទះ ដែលលោកបានបំបាក់ តារាជើងចាស់មិនតិច តែលោកជាមនុស្សមានសមត្ថភាព និង ពូកែ ពានលោកត្រូវបានប្រគល់ដោយ លោក រឿម រ៉ាម៉ូ ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh