CamNews

ព័ត៌មានអន្តរជាតិ 

បទសម្ភាសន៍ អ្នកជំនាញ៖ ការយល់ខុស ទាក់ទងនឹងទំនាយ ថ្ងៃចុងបញ្ចប់នៃផែនដី

មិចស៊ីកូៈ បទទំនាយថ្ងៃចុងបញ្ចប់ នៃផែនដី ដែលបាន និយាយថា ពិភពលោកនឹងបញ្ចប់នៅ
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១២ខាងមុខនេះ វាបណ្តាលមកពីការបកស្រាយខុសទាក់ទងនឹងវប្បធម៌
របស់ពួកម៉ាយ៉ាន។ ការពិតក្នុងប្រតិ ទិន របស់ពួកម៉ាយ៉ាន ពុំបានធ្វើការទស្សន៍ទាយនូវហេតុ
ការណ៍ដ៏អាក្រក់បែបនេះឡើយ។ នេះបើយោងតាមការ លើកឡើងរបស់អ្នកជំនាញជនជាតិ
មិចស៊ិក។

មានក្រុមមនុស្សជាច្រើនបានសរសេរទាក់ទងនឹងពួកម៉ាយ៉ាន ដែលបានបង្កើតជាពាក្យចចាម
អារ៉ាមនានា ទាក់ទង នឹងថ្ងៃចុងបញ្ចប់ នៃផែនដី ប៉ុន្តែពួកគេពុំបានយល់ច្បាស់ពីអក្សរបុរាណទាំង
នោះច្បាស់នោះទេ។ នេះជាការលើកឡើងរបស់នរវិទូ (អ្នកសិក្សាពីមនុស្ស) លោក Isaac Mendez
ប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

លោក Isaac បានបន្តថា ពុំមានបុរាណវត្ថុ ឬភស្ថុតាងណាមួយ ដែលបានបង្ហាញការគាំទ្រដល់បទ
ទំនាយនេះ នោះទេ លោកបានបង្ហាញការកត់សម្គាល់ថា ប្រតិទិនរបស់ពួកម៉ាយ៉ាន ក៏ពុំបានទស្សន៍
ទាយថា ពិភពលោកនឹងបញ្ចប់ក្នុងឆ្នាំ២០១២នេះដែរ។

ប្រភពដដែលបានបន្តថា ពុំមានស្លាកស្នាមណាមួយរបស់ពួកម៉ាយ៉ាន ដែលបានលើកឡើងថា ពិភព
លោកនឹង បញ្ចប់ក្នុងថ្ងៃនោះទេ ផ្ទុយទៅវិញ ពួកគេថែមទាំងបាននិយាយទាក់ទងនឹងព្រឹត្តិការណ៍នានា
ដែលនឹងកើតមាន ឡើងក្នុងពេលអនាគត រហូតដល់ឆ្នាំ ៤.៤៧២ខាងមុខទៀតផងដែរ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ